ខ្សែការពារ​កំពូលក្នុងតំបន់កណ្តាល ទាំង​៥រូប

0

ក្នុងចំណោម ៤ផ្នែកនៃពិភពកីឡា មាន អ្នកចាំទីខ្សែការពារ បម្រើកណ្តាល និង ខ្សែប្រយុទ្ធនោះ ភាគច្រើន​អ្នកដែលទទួលបានភាគលាភច្រើនជាងគេ គឺខ្សែប្រយុទ្ធតែម្តង បើទោះបីជាបម្រើ​ត្រូវការ​ល្បឿនដើម្បីគ្រប់គ្រងស្ថានការ ប៉ុន្តែខ្សែការពារភាគច្រើន​មិនត្រូវបានទទួលស្គាល់ទូលំទូលាយ នោះទេ ។​
ខាងក្រោមនេះដែរជាខ្សែការពារកណ្តាលចំនួន ៥ ដែលស្ថិតនៅកំពូលតារាង​៖
#5 Kalidou Koulibaly (Napoli)
ខ្សែការពារសញ្ជាតិសេនីកាលរូបនេះ បច្ចុប្បន្នជាអ្នកលេងនៅក្លិប Napoli ស៊េរីអេ ដោយលេងនៅក្លិបនេះតាំងពីឆ្នាំ 2014 ដោយបានធ្វើឲ្យខ្លួន​ ក្លាយជាកីឡាករខ្សែការពារល្អ ក្នុងស៊េរីអេ​។​
កីឡាករ​វ័យ ២៧ ឆ្នាំនេះបានជាប់ចំណាត់ថ្នាក់លេខ ៥ ដែលជាខ្សែរការពារដ៏ល្អ​។​

#4 Samuel Umtiti (FC Barcelona)
កីឡាកររូបនេះបានចូលរួមអាជីពបាល់ទាត់ជាមួយ ក្លិប Barcelona តាំងពីឆ្នាំ ២០១៦ ក្រោយចាកចេញពី Lyon ហើយបានក្លាយជាកីឡាករ ខ្សែរការពារតំបន់កណ្តាលយ៉ាងល្អ របស់អ្នកមានបុណ្យ។​
កីឡាករសញ្ជាតិបារាំងរូបនេះ កាន់តែមានកេរ្តិ៍ឈ្មោះ ខ្លាំងក្លា ក្រោយបង្ហាញវត្តមានលេងនៅ World Cup ក្នុងឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី ។​
ជាមួយអ្វីដេលបានធ្វើកន្លងមកនេះ Umtiti ត្រូវបានគេដាក់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមខ្សែការពារ ៥ រូបដែលលេងល្អ និងលេច​ធ្លោ ក្នុងតំបន់កណ្តាលនេះ ។​

#3 Sergio Ramos (Real Madrid)
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បានក្លាយជា​បេក្ខជន​ដ៏ល្អមួយរូប ដែលលេងជាខ្សែការពារសម្រាប់ក្លិប​អធិរាជស Real Madrid ។​
គាត់បានលេង​ជាកីឡាករ​ខ្សែការពារតំបន់កណ្តាលទាំងក្លិប និងប្រទេស ។​ ជាច្រើនឆ្នាំមកនេះ មិនទាន់មានកីឡាកររូបណា អាចជំនួសតំណែង កីឡាករ រូបនេះបានឡើយ ។​ស្ថានភាពគ្រប់គ្រង​បាល់របស់ Ramos លឿនខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រក្នុងវិស័យបាល់ទាត់ស្គាល់គាត់ច្បាស់។​
គាត់ត្រូវបានគេដាក់ចំណាត់ថ្នាក់ឲ្យជាប់លេខ ៣ ជាកីឡាករ​ដែលលេងក្នុងតំបន់ការពារកណ្តាលល្អ​។​

#2 Raphael Varane (Real Madrid)
ស្ថិតនៅលេខរៀងទី​២ ជាកីឡាករការពារកណ្តាលល្អ Raphael Varane បានចូលរួមលេង​ជាមួយក្លិបក្នុងឆ្នាំ ២០១១ ។ គាត់បានក្លាយ Keyman ដ៏សំខាន់ផងដែរ ក្នុងការប្រកួត World Cup តំណាង​ឲ្យបារាំង ដោយជួយឲ្យប្រទេសខ្លួនលើកពានម្តងទៀត ក្រោយលើកពានឆ្នាំ ១៩៩៨ ។ គាត់បានអភិវឌ្ឍន៍ខ្លួន​​ឯង ជាកីឡាករល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមខ្សែការពារតំបន់កណ្តាលល្អ​ទាំង ៥ ។

1 Diego Godin (Atletico Madrid)
គាត់បានក្លាយជាខ្សែរការពារកណ្តាលដ៏ល្អ បំផុតរបស់ Atletico Madrid និងនៅលើពិភពលោក​ ហើយនៅឆ្នាំ ២០១៤ គាត់បានជួយក្លិបឲ្យ លើកពាន La Liga ។ ទោះបីជាចាស់វស្សាបន្តិចនៅអាយុ ៣២ ឆ្នាំនេះ ដោយលេង​រាងធ្លាក់ទំរង់ក្តី ប៉ុន្តែគាត់ នៅតែ​ជាកីឡាករដែលលេង ក្នុងតំបន់ ការពារកណ្តាល​បានយ៉ាងល្អ និងជាកីឡាករ​ល្អបំផុតលើពិភពលោក ក្នុងតំណែងការពារ ជាប់ចំណាត់ថ្នាក់លេខ ១​៕