កីឡាករ បិសាចក្រហម​ 03រូប គួរទម្លាក់ចេញពី 11 នាក់ដំបូង​

0

ការប្រកួតចុងក្រោយរបស់បិសាចក្រហម​ចាញ់ក្លិប Brighton នោះកំពុងតែធ្វើឲ្យ ឲ្យមានការលើកឡើងថា ទម្រង់ដឹកនាំរបស់ Mourinho មានភាពស្រពិចស្រពិល ហើយត្រូវដកកឡាករបីរូបពី ១១ នាក់ដំបូង ។​
#3 Juan Mata
ជាមុខសញ្ញាដំបូងបំផុត ដេលត្រូវ​ដកចេញពី ១១ នាក់ដំបូង ក្នុងការប្រកួតជាមួយ Brighton គាត់លេង​ជាខ្សែប្រើស្លាបស្តាំ មើលទៅគាត់ហាក់ដូច ជាមិនមានមុខតំណែង​គួរ​ឲ្យកត់សម្គាល់ឡើយ ដោយកង្វះនូវល្បឿនលេង និងជាពិសេស​អសមត្ថភាព ក្នុងការ​ជួយការពារ​។​
កីឡាកររូបនេះមិនសូវបង្កើតឱកាស​ ក្នុងការវាយប្រហារទៅលើគូប្រកួតឡើយ ជាពិសេស​ភាពទន់ជ្រាយរបស់គាត់ ធ្វើឲ្យអ្នកការពារ​របស់គូប្រជែង បង្ក្រាប​ដោយស្រួល​។​

#2 Eric Bailly
ក្នុងការប្រកួតជាមួយ Brighton កីឡាករ​ខាងលើនេះបានក្លាយជា​ គ្រោះមហន្តរាយមួយ សម្រាប់ក្រុមដោយបង្កកំហុស ជាពិសេស ការចាកចេញពីទីតាំងដែលខ្លួនត្រូវលេង​ ។ ទោះបីជាល្បឿនលឿន ការពារគ្រាន់បើ តែមានកីឡាករពីរូបរបស់បិសាចក្រហមល្អជាងគឺ Jones ឬ Smalling ដែលកំពុងរងចាំ​យ៉ាងអត់ធ្មត់​។

#1 Anthony Martial
កីឡាកររូបនេះ បានក្លាយជា​ការខកចិត្តយ៉ាងខ្លាំងសម្រាប់ក្លិបនឹងមិត្តរួមក្រុម ជាពិសេសការប្រកួតជាមួយ Brighton តែម្តង ។Anthony Martial ទោះត្រូវជាប់ជម្រើស​១១ នាក់ដំបូង​ ក្នុងក្រសែភ្នែករបស់ Jose Mourinho ក្តី ប៉ុន្តែ​ក្លាយជាដៃគូដ៏អាក្រក់របស់ Luke Shaw លេងក្នុងទីតាំងស្លាបប្រយុទ្ធ ។ ទម្រង់លេងកីឡាករ​បារាំងរូបនេះ នៅមានកម្រិតនៅឡើយ​ ដែលមិនសាកសមនឹងលេង​ក្នុងតំណែងនេះឡើយ ៕​