Real រៀបចំកញ្ចប់ទឹកប្រាក់ ១៤៥លានផោន​ទិញកីឡាករបម្រើពី Lazio

0

Milinković-Savić បម្រើរបស់ក្លិប Lazio កំពុងតែធ្វើឲ្យប្រធានក្លិប​ Real Madrid ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រៀមទឹកប្រាក់រួចស្រេច​ដើម្បីចរចារ ក្នុងការទិញ​។​
កីឡាករ​សញ្ជាតិស៊ែរប៊ី រូបនេះមុនទីផ្សារ​អង់គ្លេសបិទ កាលពីថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ ក៏ត្រូវបានក្លិប​ តោខៀវ និង បិសាចក្រហម ចាប់អារម្មណ៍ចង់បាន ប៉ុន្តែក្លិបពីរនេះ បានបរាជ័យដោយមិនអាច​ផ្គត់ផ្គង់នូវ​សេវាកម្មមួយចំនួន ដែលគាត់ចង់បាន ។​
ខាង Los Blancos បានរៀបចំកញ្ចប់ទឹកប្រាក់រួចរាល់ហើយ ចំនួន ១៤៥ លានផោន ក្រោយមើលឃើញថា កីឡាករ​ស៊ែរប៊ីរូបនេះ បានជួយឲ្យ Lazio យកឈ្នះ Napoli ក្នុងលទ្ធផល 2-1 អំឡុងពេលបើករដូវកាលនៅ Serie A ៕