Marseille គ្រោងនាំយក Mario Balotelli ពី Nice

0

ក្លិប Nice របស់បារាំងបានប្រកាសថា សម្រាប់កីឡាករ Mario Balotelli នឹងបន្តលេង​ឲ្យក្លិបនៅរដូវកាល 2018/19 ប៉ុន្តែ​ស្រាប់តែព័ត៌មានចុងក្រោយ បានលើកឡើងថា ក្លិបបារាំង Marseille ក៏បានត្រៀមការផ្លាស់ប្តូរទិញកីឡាកររូបនេះផងដែរ ។​
ក្លិបពីរក្នុងក្របខណ្ឌ Ligue 1 បានធ្វើការចរចារគ្នា ក្នុងទីផ្សារដោះដូរ សម្រាប់កីឡាករ​អ៊ីតាលីរូបនេះ ។​
លោក Jacques-Henri Eyraud ប្រធានក្លិប Marseille បានផ្តល់បទសម្ភាសន៍ជាមួយ សារព័ត៌មាន L’Equipe ថា នៅទីនេះលោកមានការសង្ស័យតិចតិចតួច លើខ្សែប្រយុទ្ធរូបនេះ ផ្លាស់មកកាន់ពហុកីឡដ្ឋាន Stade Velodrome ដែលជាទឹកដី Marseille ។​
«ខ្ញុំបានដឹងថាក្លិប Nice បានប្រកាសថាកីឡាកររូបនេះនៅបន្តលេងមួយរដូវកាលទៀត​​» ។ ប្រធានក្លិប ខាងលើថា បើការទិញបែបនោះ យើងត្រូវ​ចរចារលើតុជាមួយគ្នា ឲ្យសមតុល្យ៕