គ្រូបង្វឹក ៥រូបដែលគួរជំនួសតំណែង Mourinho

0

តំណែ​ងរបស់ Mourinho កំពុងស្ថិតក្នុងស្ថានភាពប្រទាញប្រទង់ ដោយអាចនឹង​ត្រូវបានក្លិប​ស្នើ​ឲ្យដកចេញ ក្រោយការប្រកួតពីរប្រកួតនេះ គ្មានផ្លែផ្កាមួយគួ​រឲ្យកត់សម្គាល់នោះ ។
វាសនា​របស់គ្រូបង្វឹកព័រទុហ្កាលរូបនេះ នឹង​មិនខុសពី គ្រូបង្វឹកពីររូបមុនឡើយ David Moyes និង​ Louis van Gaal ត្រូវបានក្លិបបណ្តេញចេញ ។​
មានគ្រូបង្វឹក ៥ រូបដែលនឹងត្រូវជំនួសតំណែង Mourinho ៖
#5 Leonardo Jardim
គ្រូបង្វឹកព័រទុហ្កាលរូបនេះ បច្ចុប្បន្នកំពុងគ្រប់គ្រង​ក្លិប AS Monaco FC ដែលជាជម្រើស​មួយដ៏ល្អ សម្រាប់ Manchester United ។​


#4 Laurent Blanc
ជាអតីតកីឡាករ​របស់បារាំងក្នុងឆ្នាំ ២០០៣ ហើយ​បុរសបារាំងនេះ ត្រូវបានទាក់ទង​ទៅគ្រប់គ្រងក្លិប ក្រោយ Van Gaal ចូលកាន់កាប់ ជាផ្លូវការ​។
គ្រូបង្វឹករូបនេះ ធ្លាប់គ្រប់គ្រងតំណែង​ជាគ្រូបង្វឹក Bordeaux , France, Paris Sanint Germain ។​
Laurent Blanc ចូលចិត្តទម្រង់នៃការប្រើប្រាស់ 4-3-3 ។​

#3 Marcelino Garcia Toral
គាត់ជាគ្រូបង្វឹក របស់ក្លិប Valencia CF នាពេលបច្ចុប្បន្ន ហើយធ្លាប់បានដឹកនាំ​ក្លិប​របស់ខ្លួន ទៅកាន់ ក្របខណ្ឌ Europa League ជាច្រើនដង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។​

#2 Antonio Conte
គ្រូបង្វឹក ដែលត្រូវបានតោខៀវដេញចេញ ហើយក៏កំពុងក្លាយជាបេក្ខជន ដែលត្រូវ Man Utd ជ្រើសរើស ក្នុងករណី Mourinho ចាកចេញ ។​
ទម្រង់លេងភាគច្រើនគាត់ចូលចិត្តប្រើ 3-4-3 ដែលវាប្រសើរជាងទម្រង់ ប្រើបច្ចុប្បន្ន 4-3-2-1 នោះ ។​

#1 Zinedine Zidane
អតីតគ្រូបង្វឹកដ៏ជោគជ័យរបស់ Real Madrid នេះ បានជួយឲ្យ អធិរាជស លើកពាន UCL ចំនួន ៣លើក និងលីគកំពូល​ La Liga ក្រោយ គ្រូបង្វឹក Rafa Benitez ត្រូវបានបណ្តេញនៅឆ្នាំ 2015/16 ៕