Mourinho ចង់លក់ Martial ចេញមុន​ទីផ្សារអឺរ៉ុបបិទ​

0

Jose Mourinho បានប្រាប់ទៅនាយកគ្រប់គ្រងក្លិប លោក Ed Woodward ថាចង់លក់កីឡាករ Anthony Martial មុនទីផ្សារ​ដោះដូរ ប៉ែកអឺរ៉ុបត្រូវបានបិទ ។​
តារាបាល់ទាត់សញ្ជាតិបារាំងរូបនេះ កំពុងល្បីនឹង​ចាកចេញ ពី​ក្លិប នៅរដូវកាលក្តៅន បន្ទាប់ការប្រកួត​បែបទេសចរណ៍ នៅទឹកដីអាម៉េរិក​។​

Anthony Martial មិនមានតំណែងជាកីឡាករបំរុង​នោះទេ សម្រាប់បិសាចក្រហម ក្នុងការប្រកួត​នាពេលថ្មីៗនេះ ប៉ុន្តែបានចាប់ផ្តើម សារជាថ្មី ក្នុងការប្រកួត​ជាមួយ Brighton នៅថ្ងៃអាទិត្យ ក៏ព្រោះតែ Alex Sanchez មានបញ្ហារបួស​ ។​
ក្រោយ បិសាចក្រហមចាញ់ក្លិប រហ័សនាម​រំពេរសមុទ្រ ក្នុងលទ្ធផល 2-3 នោះ អតីតអ្នកចាត់ការទូទៅ​អង់គ្លេស Sam Alladyce បានលើកឡើងថា Martial មិនល្អនោះទេ ដោយគ្មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការលេង​ ជាមួយក្លិប​។​
លោក Mourinho បានអះអាងថា Martial មិនលូតលាស់ខ្ពង់ខ្ពស់សោះ ដោយសង្ឈឹមថា​នឹងលក់ចេញ ដើម្បី​យកថវិកា​ដោះដូរកីឡាករផ្សេង៕