កែវ រំចង់ រំពឹងឈ្នះកីឡាករថៃ ជាលើកទី​៣ នៅថ្ងៃនេះ​

0

កីឡាករថៃ តាគួនសិង្ហ ថ.ចតុថេន បានព្យាយាមហាត់យ៉ាងដិតដល់ សុំសងសឹកជាលើកទី​៣​ ជាមួយកីឡាករឆ្នើមរបស់កម្ពុជា កែវ រំចង់ ។​
នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៨ នេះ នៅសង្វៀនប្រដាល់ស្ថានីយ៍ទូរទស្សន៍បាយ័ន មានគូពិសេស ដោយមានវត្តមាន កីឡាករឆ្នើម កែវ រំចង់ ទទួលសំណើរសងសឹកជាលើកទី​៣ ពីសំណាក់កីឡាករថៃ តាគួនសិង្ហ ថ.ចតុថេន ក្រោយចាញ់កីឡាករកម្ពុជាយើងពីរប្រកួតកន្លងមក​។​

បើតាមសម្តីរបស់កែវ រំចង់ បានថ្លែងប្រាប់ Daily Report បានបញ្ជាក់ថា សម្រាប់ការប្រកួតនេះជាលើកទី​បី ដោយខាងភាគីកីឡាករថៃគេសុំសងសឹក ក្រោយចាញ់​ក្រោមថ្វីជើង និងកណ្តាប់ដៃរបស់ខ្ញុំ ដោយសន្លប់ទាំងពីរលើក ហើយនេះជាលើកទីបី ដែលគេសុំសងសឹក ។ កែវ រំចង់ បានបន្តថា ខាងកីឡាករ​ តាគួនសិង្ហ ថ.ចតុថេន បានព្យាយាមហាត់ សុំសងសឹក ដើម្បីឈ្នះ ប៉ុន្តែខ្ញុំនៅតែមានសង្ឈឹមឈ្នះ ៧០ភាគរយ ក្នុងការប្រកួតនៅល្ងាចនេះ ៕

ប្រភពរូបភាព Google