តោខៀវទិញបានអ្នកចាំទីថ្លៃបំផុតលើលោក ខណៈCourtois ទៅកាន់ Real ជាផ្លូវការ​

0

អ្នកចាំទីរូបសង្ហារ Thibaut Courtois បានចុះហត្ថលេខា​ជាផ្លូវការ ក្នុងទីផ្សារដោះដូរកីឡាករ នៅថ្ងៃម្សិលមិញនេះ សម្រេច​រួមរស់ជាមួយក្លិបអធិរាជស Real Madrid ក្នុងរយៈពេល ៦ ឆ្នាំជាផ្លូវាកា ចោលតោខៀវ Chelsea ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ។​
កីឡាករ​លេខ១ របស់បែលហ្សិកវ័យ ២៦ ឆ្នាំ បាន​ផ្លាស់ទៅកាន់ទឹកដី​ អេស្ប៉ាញជាផ្លូវការ ជាមួយប្រធានក្លិប Florentino Perez ។​
កីឡាកររូបនេះបាននិយាយថា ថ្ងៃនេះជាថ្ងៃនៃក្តីសុបិនរបស់ខ្ញុំ ។​
ពាក់ព័ន្ធទីផ្សារដោះដូរកីឡាករនេះ ខាង Real មិនបានបញ្ចេញតម្លៃនោះទេ ប៉ុន្តែសារព័ត៌មានខ្លះ បានចុះផ្សាយថា តម្លៃទីផ្សារដោះដូរនេះ គឺ ៣៥ លានផោន ។​
ចំណែកតោខៀវ Chelsea ឯណោះវិញ បានទិញអ្នកចាំទីពី ក្លិប Athletic Bilbao គឺ Kepa Arrizabalaga វ័យ ២៣ ឆ្នាំ សញ្ញាតិអេស្ប៉ាញ ក្នុងតម្លៃខ្លួន ៧១ លានផោន ដែលក្លាយជាអ្នកចាំទី ដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងពិភពលោក ។​