Barcelona ស្នើសុំផ្តល់ទឹកប្រាក់ ៤៥លានផោនបូកកីឡាករពីរ ថ្នូរ Paul Pogba 1

0

Manchester United បានធ្វើការច្រានចោលជាមួយសំណើររបស់ក្លិប Barcelona ដែលបានស្នើសុំ ដោយបូកទឹកប្រាក់ ៤៥លាន​ផោន ជាមួយកីឡាករ​ពីររូប Yerry Mina និង Andre Gomes សម្រាប់ជាថ្នូរយកកីឡាករមួយរូប Paul Pogba ។​
កីឡាករ Paul Pogba ត្រូវបានផ្សារភ្ជាប់ទៅកាន់ទឹកដីអេស្ប៉ាញ ជាពិសេស Barcelona ក្រោយព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសរុស្ស៊ីបានបញ្ចប់ ។​
Gianluca Di Marzio សារព័ត៌មានអេស្ប៉ាញ បានចុះថា Barcelona បានព្យាយាមកុងត្រាកីឡាករ Pogba ដែលក្លិបបានដឹងថា កីឡាកររូបនេះ ក្លិបបិសាចក្រហមពេញចិត្ត​។​
ថ្មីៗនេះដែរ លោក Mourinho បានព្យាយាមលើកឡើងថា ការលក់ Pogba គឺជារឿងឆ្កួតបំផុត​សម្រាប់ក្លិប ។​
សម្រាប់ Pogba នឹងបង្ហាញខ្លួនលេង ជាមួយក្លិប នៅថ្ងៃសុក្រ ដែលត្រូវជួប Leicester City ក្នុងការបើករដូវកាលថ្មី 2018/19 ៕