តោខៀវត្រៀមបោះទុន ៨៩ លានផោនទិញអ្នកចាំទី​ល្អបំផុតលើពិភពលោកជំនួស Courtois

0

ក្លិបតោខៀវ Chelsea នឹងជួបកីឡាករអ្នកចាំទី​ Jan Oblak របស់ក្លិប AT ក្នុងតម្លៃខ្លួន ៨៩ លានផោន យកមកជំនួសដៃ របស់ Thibaut Courtois ។
អ្នកចាទី​ដៃទី​១ របស់តោខៀវ Chelsea កីឡាករ Thibaut Courtois បានប្រាប់អ្នកចាត់ការទូទៅថ្មី Maurizio Sarri នៅថ្ងៃច័ន្ទ កន្លងទៅថា គាត់ចង់ចាកចេញពីក្លិប នឹងសួរទៅកាន់អ្នកគ្រប់គ្រង ក្នុងការផ្ទេរទៅកាន់ទឹកដី Real Madrid ។​

ជាមួយព័ត៌មាននេះ បានធ្វើឲ្យតោខៀវ កំពុង​យកចិត្តទុកដាក់ ផ្តោត​ទិសដៅថ្មី ដើម្បីកុងត្រាអ្នកចាំទី​ AT គឺ Jan Oblak ។​
កីឡាកររូបនេះគឺជាអ្នកចាំទីលេខ​១ នៅលើពិភពលោក ។ តោខៀវ Chelsea ពេលនេះ កំពុង​ដុតដៃដុតជើង ធ្វើយ៉ាងណា នាំយក Jan Oblak ទៅកាន់ទឹកដី Stamford Bridge ៕

អ្នកចាំទី ដៃទី​១ តោខៀវ Thibaut Courtois ។