ការពារកណ្តាលរបស់ Spurs នឹងទៅកាន់ទឹកដី​បិសាចក្រហម

0

Toby Alderweireld ខ្សែការពាររបស់​ក្លិបមាន់ខ្នាយមាស Spurs កំពុងក្លាយជាគោលដៅទី​១ បិសាចក្រហម និង លោក Jose Mourinho នៅរដូវកាលក្តៅនេះ ក្នុងទីផ្សារដោះដូរកីឡាករ ។​
ក្លិប Spurs បានបញ្ជាក់ជាផ្លូវការហើយថា ខ្សែការពារ Toby Alderweireld តម្លៃ ៧៥ លានផោន ប៉ុន្តែការសម្រុះសម្រួលមួយ ត្រូវបានសម្រេចរួចរាល់ហើយ ដោយ បិសាចក្រហមនៅតែត្រៀមដើម្បីបញ្ចប់កិច្ចសន្យា តែប៉ុណ្ណោះ ។​
ទោះបីជាយ៉ាងណាខាង​ គេហទំព័រ Goal បានចុះផ្សាយថា បិសាចក្រហមបានបិទដោយមិនបញ្ជាក់រហូតដល់ Spurs អាចរកឃើញ កីឡាករ​ជំនួសតំណែង Toby Alderweireld បាន។​
Toby Alderweireld ក៏បានព្យាយាមមិនធ្វើការកុងត្រាបន្ត ក៏ព្រោះតែបំណង​ធំគឺចាកចេញ ទៅកាន់ក្លិបផ្សេង​។​