មន្ទី​​​រ​ព​ហុ​ព្យាបា​ល​ ​ជ​ប៉ុន​ ​ឡា​យ​ហ៍្វ​ ​ឯ​ក​ទេ​ស​តំ​រ​ង់​នោម​ ​​និ​ង​លា​ងឈាម ស្ត​ង់ដា​ជ​ប៉ុ​ន​បាន​នាំ​យ​ក​ម៉ាស៊ី​ន​ប​ច្ចេ​ក​វិ​ទ្យា​ចុង​ក្រោ​យ​ ​​​ ​​​ប​ង្អស់​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ ​ J​M​S​ ​ដើ​ម្បី​ព្យា​បា​ល​អ្នក​ជំ​ងឺ​ខ្សោ​យ​តំ​រ​ង់​នោ​ម​ដំ​ណា​ក់​កាល​ចុ​ង​ក្រោ​យ​ ​នៅ​ក​ម្ពុ​ជា​

0

​ភ្នំ​ពេញ​៖​ ​​​​​​មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ អ្នកឯកទេស​តំរង់នោម និងលាងឈាម ថ្ងៃទី​៨ ខែសីហា ឆ្នាំ ២០១៨ បាននាំយក​ម៉ាស៊ីន​ លាងឈាម​ប្រើប្រាស់បច្ចេកទេសចុងក្រោយបង្អស់របស់ជប៉ុន ពីក្រុមហ៊ុន JMS ជាច្រើនគ្រឿង​មកបំពាក់​ក្នុងមន្ទីរពហុព្យាបាលរបស់ខ្លួន ដែលមានទីតាំងថ្មីស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌ​ទួលគោករាជធានីភ្នំពេញ ដើម្បីបម្រើដល់អតិថិជនគោលដៅ។​

ម៉ាស៊ីន​ជាច្រើន​គ្រឿង តាមស្តង់ដាជប៉ុន ១០០ភាគរយ តម្លៃ​ម៉ឺនដុល្លារ ជាមួយគ្រឿងបរិក្ខាទំនើបបំពាក់ចូល មន្ទី​​​រ​ព​ហុ​ព្យាបា​ល​ ​ជ​ប៉ុន​ ​ឡា​យ​ហ៍្វ​ ​ឯ​ក​ទេ​ស​តំ​រ​ង់​នោម​ ​​និ​ង​លា​ងឈាម ស្ត​ង់ដា​ជ​ប៉ុ​ន ក្នុងទីតាំងថ្មីខាងលើ បានដាក់ប្រើប្រាស់ជាផ្លូវការ រួចរាល់ហើយ ។​

លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន លាងឈាម ដែលនាំចេញពីក្រុមហ៊ុន JMS របស់ជប៉ុនថា គោលដៅរួមរបស់មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺនាំយកម៉ាស៊ីន ទំនើបនេះ ក្នុងន័យសហការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង​សុខាភិបាល ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋ ដែលមាន បញ្ហា ខូចតំរង់នោម និងលាងឈាម​ ក្នុងដំណាក់កាលចុងក្រោយ ដែលគ្មានលទ្ធភាព ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ខណៈដែលកម្រិតនិងឧបករណ៍ព្យាបាលក្នុងគ្លីនិករបស់យើង ប្រើប្រាស់បច្ចេកវិទ្យារបស់ជប៉ុន ដែលមិនចាញ់មន្ទីរពហុព្យាបាល ក្រៅប្រទេស ។​
លោកស្រីបានបន្ថែមថា ចំណុចពិសេសរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺយើងមានឧបករណ៍ស្តង់ដារអន្តរជាតិ សុទ្ធតែនាំចូលពីប្រទេសជប៉ុន និងមាន វេជ្ជបណ្ឌិតឯកទេសល្អៗ ទៅតាមជំនាញនីមួយៗ ដូចជាផ្នែកតំរង់នោម យើងមានអ្នកឯកទេសផ្នែកតំរង់នោម។ ទោះបីយើងមានឧបករណ៍ទំនើបៗ មានស្តង់ដារខ្ពស់ និងសុទ្ធតែនាំចូលពីប្រទេសជប៉ុនក៏ដោយ ក៏មិនគ្រប់គ្រាន់ដែរ បើគ្មានវរជ្ជបណ្ឌិតមានឯកទេសចូលរួមជាមួយ យើង មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ មានទាំងឧបករណ៍ បរិក្ខារល្អ និងវេជ្ជបណ្ឌិត ដែលមានគុណភាពខ្ពស់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សេវាកម្មលាងឈាម នៅមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ គឺមានតម្លៃសមរម្យ ដោយសារតែមានការជួយបន្ថែមពីជប៉ុន ។
លោក Makoto Tachibana តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗពី ប្រទេសជប៉ុន (JMS) បានលើកឡើងថា គោលបំណងធំ ដែលក្រុមហ៊ុនជប៉ុននេះ មកសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺដើម្បីលើកកម្ពស់ ស្តង់ដារសុខភាពនៅប្រទេសកម្ពុជា និងដោយសារតម្រូវការទាក់ទង នឹងវិស័យសុខាភិបាល ទាក់ទងនឹងការលាងឈាម មានច្រើន និងជាតម្រូវការខ្ពស់នៅកម្ពុជា៕