មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គ្លីនិក​វិវត្តន៍ខ្លួនកាន់តែធំទីតាំងថ្មីបម្រើអតិថិជន កំពុងធ្វើការប្រឡងជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារ

0

ភ្នំពេញ៖ ទន្ទឹមនឹងបំពាក់ឧបករណ៍លាងឈាមទំនើប​ តាមបែបស្តង់ដា​ជប៉ុន​​​​ស្ថិត​នៅ​ទី​តាំ​ង​ថ្មី​ ​ដើ​ម្បី​ប​ម្រើ​ដ​ល់​អ​តិ​ថិ​ជ​ន​ទូ​ទាំ​ងប្រ​ទេ​ស​នោះ​ ​មន្ទីរពហុព្យាបាលជ​ប៉ុ​ន​ឡា​យ​ហ្វ៍គី្លនិក កំពុងធ្វើការជ្រើសរើស​នូវបុគ្គលិកឲ្យចូលបម្រើការងារជាច្រើននាក់ផ្នែក គិលានុបដ្ឋាក ។​

កាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ​មន្ទីរពហុព្យាបាលជ​ប៉ុ​ន​ឡា​យ​ហ្វ៍គី្លនិក បានបើកការប្រឡងជ្រើសរើសបុគ្គលិកផ្នែក គិលានុបដ្ឋាក ឲ្យចូលបម្រើការងារ ស្របពេលដែល បានបើក​សម្ពោធ​ទីតាំងថ្មី ស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌ​ទួលគោករាជធានីភ្នំពេញ នោះ ។​

ផ្អែកតាមហ្វេសប៊ុកផ្លូវការខាងគ្លីនិក ដែលប្រើប្រាស់ឈ្មោះផេក «មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍» បានសរសេរកាលថា ការប្រឡងជ្រើសរើសបុគ្គលិកផ្នែកគិលានុបដ្ឋាក នៅ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ។ ក្នុងនោះគេឃើញមានមនុស្ស ជាច្រើន បានចូលប្រឡង​ចូលបម្រើការងារ នៅទីតាំងថ្មីនេះ ។​
អ្នកនាំពាក្យរបស់ មន្ទីរពហុព្យាបាលខាងលើបានបញ្ជាក់ថា​ ការប្រឡងជ្រើសរើស បុគ្គលិកឲ្យចូលបម្រើការងារផ្នែក គិលានុបដ្ឋាក នេះក៏ដោយសារតែមានអតិថិជន ជាអ្នកជំងឺបានចូលមកសម្រាកព្យាបាល ជាច្រើន ដែលជាហេតុកង្វះនូវបុគ្គលិកបម្រើការងារ ខាងគ្លីនិកក៏បើការប្រឡងដើម្បីជ្រើសរើសតែម្តង ។​

សម្រាប់ជប៉ុនឡាយហ្វ៍គ្លីនិក មានសេវាកម្ម លាងឈាម ​ពិ​និត្យ​​ជំងឺ​​ទូទៅ​ ​និ​ង​ ​តំ​រ​​ងនោ​​ម​ ​ពិ​និ​ត្យ​អេ​កូ​ ​វា​ស់​ច​ង្វះ​បេះ​ដូ​ង​ ​និ​ង​ ​ពិ​និ​ត្យ​ដោ​យ​ម៉ា​ស៊ីន​វិ​​ភា​គ​រា​ង​កា​យ​ តាមស្តង់ដារបស់ជប៉ុន ។​

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨​ ពិ​ធី​ស​ម្ភោ​ធ​​ម​ន្ទី​រ​ពហុ​ព្យា​បា​ល​ជ​ប៉ុ​ន​ ឡា​យ​ហ្វ៏​​​ ​ដោ​យ​មា​ន​ការ​ចូ​ល​រួ​ម​ពី​ ​លោ​ក​​ប​ណ្ឌិ​ត​ ​ឡី​ ​សុ​ភា​ព​ ​ប្រធា​ន​ស​ហ​ព័​ន្ធ​វិ​ជ្ជ​សា​ស្ត្រ​ ​ឱ​ស​ថ​សា​ស្ត្រ​ ​និ​ង​ទ​ន្ត​សា​ស្ត្រ​ក​ម្ពុ​ជា​ ​ឧ​ត្ដ​ម​សេ​នី​យ៍​ត្រី​ ​អ៊ុ​ក​ ​ញ៉ា​ន​ ​អ​នុ​ប្រ​ធា​ន​នា​យ​កដ្ឋា​ន​ស្ថា​ប​នា​ ​នឹ​ង​វិ​ស្វ​ក​ម្ម​​ ​​នៃ​ក្រ​សួ​ង​មហា​ផ្ទៃ​ ​លោ​ក​ស្រី​វេ​ជ្ជ​ប​ណ្ឌិ​ត​ ខេ​ង​ ​ក​ណ្ណិ​កា​រ​ ​អ​គ្គ​នា​យិ​កា​ម​ន្ទីរ​ព​ហុ​ព្យា​បា​ល​ជ​ប៉ុ​ន​ ឡា​យ​ហ្វ៏​​​ ​និ​ង​លោ​ក​ ​ហ៊ុ​ល​ ​រឿ​​ន​ ​នា​យ​ក​ប្រ​តិ​បត្តិ​ស​មា​គ​ម​អ្ន​ក​ល​ក់​ឱ​សថ​ក​ម្ពុ​ជា​​៕