៥​ វិធីងាយៗ ​​លាង​តួ​រថយន្ត​ឲ្យ​ស្អាត​ភ្លឹង តាម​ស្តង់ដារ ចៀសវាង​ស្នាម​ឆ្កូត

អ្នក​ប្រើប្រាស់​ភាគ​ច្រើន​យល់​ថា​ការ​សម្អាត​តួ​​រថយន្ត​ជា​រឿង​សាមញ្ញ ដោយ​គ្រាន់​បាញ់​​លាង​ដោយ​សាប៊ូ​ធម្មតា សម្ងួត​ឲ្យ​ស្ងួត​ជា​ការ​ស្រេច។ ប៉ុន្តែ​ការ​លាង​បែប​នេះ គ្រាន់​តែ​អាច​ជម្រះ​ដី​ចេញ​ពី​រថយន្ត​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ឲ្យ​វា​ភ្លឺ​រលោង​ស្អាត​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​​មាន​បញ្ហា​រលាត់​ ឬ​ឆ្កូត​ថ្នាំ​ជាយថាហេតុ​ទៀត​ពេល​ជម្រះ​ដី​មិន​អស់ ឬ​ប្រើ​ក្រណាត់​គ្មាន​គុណភាព​ជូត។

ដូច្នេះ​ដើម្បី​សន្សំ​សំចៃ និង​ថែរក្សា​​រថយន្ត​អ្នក​ឲ្យ​បាន​ល្អ ​​នឹង​បង្ហាញ​អ្នកទាំង​អស់​គ្នា​ពី​របៀប​លាង​​​ឡាន​ឲ្យ​ភ្លឺ​រលោង​ស្អាត តាម​រយៈ​ការ​ចែក​រំលែក​របស់​ការ៉ាស Namas.K៖

១. បាញ់​ទឹក​ថ្នាំ​ជម្រះ​​ផ្ទាំង​ដី​ដែល​មាន​នៅ​ជាប់​រថយន្ត
២. បាញ់​ទឹក​​ម្ដង​ទៀត ដើម្បី​សម្អាត​ធូលី​តូចៗ​​ដែល​ជាប់​រថយន្ត បង្ការ​ការ​ឆ្កូត​ថ្នាំ​​ពេល​ជូត​សម្អាត
៣. ប្រើ​សាប៊ូ​​មាន​គុណភាព និង​មិន​ប៉ះពាល់​ថ្នាំ​រថយន្ត ជូត​ឲ្យ​គ្រប់​ជ្រុងជ្រោយ
៤. លាង និង​បាញ់​ទឹក​សម្អាត​ឲ្យ​ជ្រះ​ល្អ
៥. ប្រើ​ទឹក​ថ្នាំ​ជំនួយ​ភាព​ភ្លឺ​នៃ​រថយន្ត និង​មិន​កាន់​ធូលី មក​​ជូត​សម្អាត​ដោយ​ក្រណាត់​ទន់​ល្អ​ និង​ស្រូប​ទឹក។

បើ​​មិន​ចង់​ចំណាយ​ពេល និង​កម្លាំង​ច្រើន អ្នក​អាច​ទៅ​​ការ៉ាស​លាង​រថយន្តNamas.K ក៏​បាន ដោយ​នៅ​ទី​នេះ​មាន​​ផ្ដល់​​សេវា​​ដូចជា ​លាង ប៉ូលា​រថយន្ត​ពិសេស លាង​ម៉ាស៊ីន​រថយន្ត និង ប្តូរ​ប្រេង​ម៉ាស៊ីន។ បច្ចុប្បន្ន​កន្លែង​លាង​ឡាន​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នេះ បាន​​បើក​សាខា​ទី ២ របស់​ខ្លួន ​មាន​ទីតាំង​លើ ផ្លូវ ៤៣២ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការ​មន ជាមួយ​ការ​បញ្ចុះ​តម្លៃ​លាង​រថយន្ត​ដល់​ទៅ ៥០% ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ ៣១ កក្កដា ឆ្នាំ ២០១៨។ ព័ត៌មានបន្ថែមទំនាក់​ទំនង​ទូរស័ព្ទ 012515592 ៕