Kim San ប្អូនប្រុសដេននី ក្វាន់ទិញរថយន្តកន្លះសែនដុល្លារ​ជាកាដូរសម្រាប់ខ្លួនឯង​

0

ភ្នំពេញ៖ ម្ចាស់បទ «ស្នេហ៍ខ្ញុំខុសអ្វី» លោក Kim San ថ្មីៗនេះបានទិញរថយន្ត​តម្លៃ កន្លះសែនដុល្លារ​អាម៉េរិក ជាកាដូរលួងដល់ខ្លួនឯង ក្រោយជោគជ័យ​លើមុខជំនួញ​របស់ខ្លួន​ ​។

មិនត្រឹមតែមានរូបរាងស្រស់សង្ហារ​ មានមុខមាត់ស្រដៀងប្រុស​ស្អាត​ជាងគេលើលោក Omar Al Gala ប៉ុណ្ណោះទេ ប៉ុន្តែគឹម សាន មានសមត្ថភាព រកស៊ីមិនឲ្យចាញ់គេដោយបានសន្សំប្រាក់​រាប់ពាន់រាប់ម៉ឺនដុល្លារអាម៉េរិកចូលកុងធានា​គារ ហើយថ្មីៗនេះក៏បានដកមកទិញរថយន្ត Range ១គ្រឿង ទុកជាកាដូរលួងចិត្តខ្លួនឯង​ ក្រោយរកស៊ីជាច្រើនឆ្នាំ និងជោគជ័យលើ​វិថីសិល្បៈមួយអន្លើនោះ​។​

បើតាមការបញ្ជាក់ឲ្យដឹងពីប្រភព​ស្និទ្ធ Kim San ថា គាត់ បានសន្សំលុយពីការរកស៊ីនេះ ច្រើនឆ្នាំហើយ​ ហើយទើបតែ​ដាច់ចិត្តដកថវិកា មួយចំណែក មកទិញរថយន្តជិះ លួង​ខ្លួន​ឯង ក្នុងតម្លៃ កន្លះសែនដុល្លារ​អាម៉េរិក និងបានជិះទៅកាន់ទឹកដីព្រះវិហារ យកទៅឲ្យព្រះរស់ព្រោសព្រុំលើករាស៊ី ដើម្បីជិះរកស៊ីទីជិតទីឆ្ងាយងាយស្រួល​។​
ប្រភពបន្តថា គឹម សាន បានព្យាយាមរកស៊ី ដោយមិនបានពឹងពាក់ទៅលើឪពុកម្តាយ ទាំងស្រុងនោះទេ ជាពិសេសបានព្យាយាមរកស៊ីមិនឲ្យ ចាញ់បងៗស្រីរបស់លោកឡើយ​។​

គួរបញ្ជាក់ផងដែរថា ក្រោយពីជោគជ័យលើបទ «ស្នេហ៍ខ្ញុំខុសអ្វី» លោកក៏គ្រោងនឹងបញ្ចេញបទថ្មីមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះ ទុកជាកាដូជូនដល់ប្រិយមិត្តអ្នកគាំទ្រលោកផងដែរ​៕​