លោក ថៃ នរសត្យា លើកឡើងពីការស្លៀកពាក់

0

លោ​ក ​ថៃ​ ​ន​រស​ត្យា​ ​រ​ដ្ឋ​លេ​ខាធិ​​កា​​រ​ក្រ​សួ​ង​វប្ប​ធ​ម៌​ ​និ​ង​វិ​ចិ​ត្រ​សិ​ល្បៈនៅ​យ​ប់​ម្សិ​ល​មិ​ញ​នេះ​បាន​លើ​ក​ឡើ​ង​ពី​កា​រ​ស្លៀក​ពា​ក់​ហួ​ស​ក​ម្រិត​ ​ដោ​យ​លោ​ក​បា​ន​ប​ង្ហា​ញ​ខ្លឹ​មសា​រ​​​ទាំ​ង​ដុ​ល​ដូ​ច​ខា​ង​ក្រោ​ម​នេះ​៖​

​ភ្លើ​ង​ជិ​ត ទឹកឆ្ងាយ
“”””””””””””
ជាមនុស្សមិនមែនមិនដឹងថា យ៉ាងម៉េចមិនល្អ យ៉ាងម៉េចល្អ យ៉ាងមិនថ្លៃថ្នូរ យ៉ាងម៉េចមិនសម យ៉ាងម៉េចអាសអាភាស យ៉ាងម៉េចហុច យ៉ាងម៉េចហិននោះទេ ! អារឿងតុបតែងខ្លួនក៏អីចឹងដែរ តែអ្នកខ្លះដូចជាមិនមែនតុបតែងទេ គឺដូចជាបកចេញ ឬបើកបង្ហាញទៅវិញសោះ។
តារាៗខ្លះ គេអាចយកលេសសិទ្ធសេរីភាពមកនិយាយ ការពារទង្វើរបស់គេដូចជាការស្លៀកពាក់បញ្ចេញកន្លុកកន្លៀតហួសហេតុស្ទើអាក្រាត តែគេក៏មិនអាចបិទសិទ្ធសេរីភាពរបស់មហាជន មិនឲ្យរិះគន់ជេរប្រទិចពួកគាត់ថាបានជាន់ឈ្លីប្រពៃណីដ៏ល្អផូតផង់របស់ជាតិខ្មែរបានដែរ។ ដូចនេះបើមហាជនមានការរិះគន់ជេរប្រទិចដូចខាងលើ មេត្តាកុំអាក់អន់ស្រពន់ចិត្តអី ដោយហេតុថាលទ្ធផលនេះគឺទទួលបានមកពីអំពើប្រព្រឹត្តដោយប្រមាទក្នុងចំណង់និងភាពអសីលធម៌ផ្ទាល់ខ្លួនរបស់យើងហើយ !។ ក្រសួងពិតជាមិនចង់បែកញើសដោយរឿងអត់បានការ តែក្រសួងបែរជាតែងតែរងនូវការវាយប្រហារយ៉ាងដំណំពីបងប្អូនមហាជនយើងពីបញ្ហានេះ ដូចនេះវាជាការចាំបាច់ក្នុងការដោះស្រាយសំណូមពរមហាជនដែលជាសរសរស្តម្ភរបស់ប្រទេស។
ការលើកសរសើរ ការព្រមាន ការដាក់ពិន័យ ការធ្វើសិក្ខាសាលាដើម្បើបង្កើនការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវ: យើងបាននិងកំពុងអនុវត្តជាបន្តបន្ទាប់មកហើយ តែលទ្ធផលវាត្រូវតែចាប់ផ្ដើមពីរូបអ្នកខ្លួនឯង មិនមែនដោយសារចំណុចដែលជាកម្មវត្ថុខាងលើនេះទេ ! ក៏វាមិនខុសពីការជូនពរដែរ គេជូនពរអ្នកឲ្យអ្នកបានសុខ អាយុយឺនយូរ សុភមង្គល តែបើអ្នកប្រមាទគ្រប់រឿងគ្រប់ជំហ៊ាននោះ ពរជ័យនោះវាមិននៅជាមួយអ្នកឡើយ វាប្រៀបដូចជា”ភ្លើងជិតទឹកឆ្ងាយ”អីចឹង ! ហើយអ្នកពិតជានឹងទទួលនូវអ្វីដែលជាទម្ងន់នៃជញ្ជីងស្វ័យប្រព្រឹត្តជាប្រតិសកម្មរបស់ខ្លួនក្នុងថ្ងៃណាមួយមិនខានឡើយ……៕
” La simplicité fait la beauté”
” រូបថត fbook ថនស 16.8.2018