គឹម សៀវឡាម កំពុងត្រាំភាពល្បីជាមួយកំពូលតារាក្នុងទ្រនំហង្សមាស

0

ភ្នំពេញ៖ តារាសម្តែង គីម សៀវឡាម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដោយកំពុងត្រាំ និងច្បាមភាពល្បីជាមួយកំពូល​តារាៗក្នុងទ្រនំហង្សមាស និងការងារថតភាពយន្តជាច្រើន ដែលធ្វើឲ្យទស្សនិកជន តាមដានពីសកម្មភាពរបស់នាង ជាពិសេស​តាមរយៈវីដេអូថតកាច់ចង្កេះ ដ៏រស់រវើកនោះជាមួយខេមរៈ សិរីមន្តតែម្តង​។​

ក្រោយបង្ហាញវត្តមានថតជាមួយកំពូល​តារាខេមរៈ សិរីមន្ត បានធ្វើឲ្យគេស្គាល់ យ៉ាងច្បាស់ពី​តារាសម្តែង​សាច់សខ្ចីញញឹមពព្រាយ គឹម សៀវឡាម​ ហៅ អាកា ។ បទដែលធ្វើឲ្យគេស្គាល់គឹម សៀវឡាង ច្បាស់គឺបទ «រាំទន់ចង្កេះ» របស់ខេមរៈ សិរីមន្ត ដែលបានចេញជាផ្លូវការក្នុងឆ្នាំ ២០១៨ នេះ ដែលគិតមកទល់នឹងពេលនេះ មានរយៈបេល ៤ខែទៅហើយ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ ។​

គឹម សៀវឡាម បានប្រាប់ថា វាជារឿងមានមោទនភាពមួយ ដែលបានសម្តែង​ជាមួយតារាៗកំពូល​យ៉ាងដូច្នោះ ដែលមាន​តារា​ជា ច្រើនចង់សម្តែងជាមួយ ជាពិសេស​តារាស្រករក្រោយតែម្តង ហើយសម្រាប់ខ្ញុំគឺអាចនិយាយថា ជាភ័ព្ទសំណាងហើយ ។​
សៀវឡាម ថា​នាងមិនហ៊ានប្រកាស​ថាខ្លួនឯងល្បីនោះទេ តែភាពល្បីឬ ទទួលបានការគាំទ្រអាស្រ័យលើទស្សនិកជនតែប៉ុណ្ណោះ ព្រោះថា អាចទៅមុខបានក្នុងអាជីពសិល្បៈ គឺអាស្រ័យ​លើពួកគាត់ ដែលតាមដានសង្គមសិល្បៈ។​ តែ​អ្វីដែលបានរួមដំណើរថតជាមួយបងៗ ក្នុងអាជីពសិល្បៈ វាជាអ្វីដែលខ្ញុំរីករាយ និងចង់ជាយូរណាស់មកហើយ ។ តែទោះជាយ៉ាងណា ក៏អរគុណដល់អ្នកលេងបណ្តាញសង្គម និងហ្វេសប៊ុក ដែលបានតាមដានវីដេអូរាំកាច់ចង្កេះខ្ញុំ និងជាពិសេស តាមរយៈបទ រាំទន់ចង្កេះ បងសិរីមន្តតែម្តង​៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖