G-Devit ចាកចេញពីហង្សមាស 03ខែហើយ ដុកដាន់ថ្នាក់លើពេក ??

0

ភ្នំពេញ៖ ចាត់ទុ​​ក​ជារឿងភ្ញាក់ផ្អើល ក្រោយល្បីឈ្មោះខ្លាំងនៅហង្សមាសសុខៗ និងកើបថវិកា​ជាច្រើនតាមខនសឺតនានា ស្រាប់តែ​ធ្លាយព័ត៌មានច្បាស់ការចេញពីទ្រនំហង្សមាស ថា G-Devit បានដើរ​ចេញពីទ្រនំនេះរយៈពេលបីខែមកហើយ ដោយសារតែ តែបញ្ហាដុកដាន់ថ្នាក់លើ និងបង្ខំឲ្យធ្វើភ្លេង​លឿនៗ សម្រាប់បទរបស់ខ្លួន ខណៈដែល​ហង្សមាសមិនព្រមកុងត្រាបន្តទៀតនោះ​។

បើតាមប្រភពច្បាស់ការបានព្រលយថា ក្រុមហ៊ុនមិនបន្តកុងត្រាជាមួយ G-Devit នោះទេ ដោយសារតែបញ្ហាដុកដាន់ថ្នាក់លើពេក និងមិនស៊ីសង្វាក់ ជាមួយតារាៗក្នុងទ្រនំដែលគាត់កំពុងច្រៀងនេះ ។​ម្យ៉ាងទៀត គឺបញ្ហាលើអត្តចរិក ដែលជាដើមចម ថ្នាក់លើត្រូវ គិតគូរ និងមិនបន្ត​កុងត្រា​ជាមួយ យ៉ាងដូច្នោះ ។​
ប្រភពនេះថា សម្រាប់បទ G-Devit ដែលធ្វើកន្លងទៅ ខាង​ផលិតកម្មបានបិទចោលទាំងអស់ ដោយមិនតម្រូវឲ្យចាកផ្សាយ លើ ទូរទស្សន៍ និងវិទ្យុហង្សមាស ជាដើម​ ​។​ ប្រភពនេះថា ខាងមេកើយហង្សមាស បានបើកទ្វាររួចហើយ ដោយមិនចង់ទទួលរឿង ឈឺក្បាល ដុកដាន់បន្តទៀតនោះទេ​។​

ដោយឡែកខាង​ដៃគូស្អិតរមួត ដែលជាដៃគូស្នេហាក្នុងវិថីសិល្បៈ របស់ G-Devit គឺកញ្ញា ទេព បូព្រឹក្ស វិញ ប្រភពខាងលើថា នៅជាប់កុងត្រា ដែលទំនង​អាចនឹងចេញឆាប់ៗតាមគ្នា​ ដូចសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយអ៊ីចឹង ។
ទោះបីជាយ៉ាងណានៅ រសៀលនេះ យើងមិនទាន់អាចសុំការស្រាយបញ្ជាក់ពីមាត់ លោក G-Devit បាននៅឡើយ លើបញ្ហាចំណុចលើកឡើងខាងលើ និងស្វាគមន៍ចំពោះការឆ្លើយតប និងស្រាយបំភ្លឺ​ របស់​តារាចម្រៀងល្បីឈ្មោះរូបនេះ​៕