ប៊ុន រតនា ព្រលះអ្នកពេបជ្រាយគេទិញឡានបង់រំលស់

0

ភ្នំពេញ៖ នា​យក​គ្រ​​ប់​​គ្រ​​ង​​ផ​លិ​ត​កម្ម​វិ​ធី​​​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍​ថោន ​លោ​ក​ ​ប៊ុ​ន​ ​រ​ត​នា​ ​ហៅ​ សេ​ម​បា​ន​ធ្វើ​ការ​ព្រ​​លះ​ទៅ​កា​ន់​អ្ន​ក​ពេ​ប​ជ្រា​យ​គេ​ទិ​ញ​ឡា​ន​ប​ង់​រំ​ល​ស់​ ​ ​ក្នុ​ង​កា​រ​ឡា​យ​រ​ប​ស់​លោ​ក​ ​នា​ថ្ងៃ​សៅ​រ៍​ ​សប្តា​ហ៍​មុ​ន​ ​ក្នុងផេកលក់រថយន្ត S Auto របស់លោក​។​

ជោគជ័យ​ក្នុងការដឹកនាំបទចម្រៀងជាច្រើនក្នុងផលិតកម្មថោន និង​ជាពិសេសក្នុងការដឹកនាំកំប្លែងខ្លី ក្នុងកម្មវិធី«ដូច្នឹងផង» របស់ស្ថានីយ៍ទូរទស្សន៍ថោន Full HD TV លោក ប៊ុន រតនា ហៅសេម ក៏ជោគជ័យ​ក្នុងការ​លក់រថយន្តផងដែរ ដោយ​ ១ខែលោក លក់បានរហូតដល់ទៅ ៤០គ្រឿង ដោយមានអតិថិជនទីជិតឆ្ងាយ ជាវ​ពីឃ្លាំង​លក់រថយន្តរបស់លោក​ដែលចូលទុនសហការជាមួយបងប្រុសនោះ។​

លោក ប៊ុន រតនា មួយរយៈធំចុងក្រោយនេះគេតែងតែកត់សម្គាល់ឃើញថា លោកបានព្យាយាម Live ចែករំលែក ជូន​អតិថិជនគោលដៅដែលចង់បានរថយន្តទៅជិះ តែគ្មានលទ្ធភាពបង់ប្រាក់ទាំងដុល ដោយលោកបានព្យាយាម​លើកពីមូលហេតុ និងគន្លឹះសំខាន់ៗ សម្រាប់អ្នកមានប្រាក់ខែល្មម តែអាចធ្វើការខ្ចីថវិកា ដើម្បីយករថយន្តទៅជិះ ក្នុងការប្រកបមុខរបរ ទីជិតទីឆ្ងាយនោះ។​

ប៉ុន្តែការលើកហេតុផលនោះ ក៏ស្រាប់តែមានការពេបជ្រាយពីសំណាក់​អ្នកលេងហ្វេសប៊ុក ពាក់ព័ន្ធនឹងការបង់រលស់ ដោយលើកហេតុផលថា ខ្មាស់គេ ចំពោះអ្នកបង់រំលស់រថយន្តទៅជិះទៅវិញ ។

លោក ប៊ុន រតនា ដែលជាអ្នកដឹកនាំបទចម្រៀង​ល្បី «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» បានឆ្លើយតបនិងចោទសួរទៅវិញ ថា និយាយរឿងអ្នកទិញឡានបង់រំលស់ខ្លាចគេដឹងខ្មាសគេ…ហេតុអីត្រូវខ្មាស់គេ? សួរថា តើគេបានចេញលុយឲ្យយើង​ក្នុងការទិញ ដែរទេ ? ការបង់រំលស់វា​មិនខុសអីពីគ្នា ក្នុងការទិដាច់នោះទេ ដោយរលស់យើង​ទិញបណ្តាក់បង់ជាខែ ដោយឲ្យលុយមុន និងក្រោយតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលពេបជ្រាយគេទិញឡានបង់រំលស់ នោះតាមពិតខ្លួឯងជិះម៉ូតូនោះទេ ឃើញគេមានឡាន ជិះច្រណែនគេ ។
លោកបន្តថា សាច់ថ្លៃ មិត្តភក្តិ អ្នកនៅជិតផ្ទះគ្នា ដោយកន្លងមកធ្លាប់ជិះម៉ូតូល្អូកល្អើន​ ជាមួយគ្នា ពេលឃើញគ្នាប្តូរទៅជិះ រថយន្ត បង់រំលស់ វិញ ដោយខ្លួនឯងជិះម៉ូតូ ស្រាប់តែឃើញដូច្នោះក្តៅក្រហាយ ច្រណែនគេ​ មិនជួយអបអរគេបែរជា ផ្លែផ្កាទៅវិញ ងាប់អញហ្ហា ម៉ែ​អាឡានបង់រំលស់គ្មាន​អ្វីអស្ចារ្យពេលបានទិញលុយសុទ្ធ បានអស្ចារ្យ។ លោកបន្ថែមថា អ្នករិះគន់នោះ សួរថាខ្លួនឯង ជិះអីគេ ជិះម៉ូតូហ្នឹង ! គេអស្ចារ្យឬមិនអស្ចារ្យគេទិញបង់រំលស់ លុយរបស់គេតើ​ ។​

លោកក៏បានបន្ថែមថា អ្នកខ្លះជិះឡានដែរ តែមុនទិញឡានដោយលុយសុទ្ធនេះ ទៅខ្ចីលុយបងប្អូន ធានាគារ ទម្រាំបាន ដោយទិញបានហើយយកមកហឺហារ​អួតគេអួតឯង ឡានខ្ញុំទិញលុយសុទ្ធ ហើយសួរថាទិញលុយសុទ្ធ មានទៅខ្ចីលុយបងប្អូន អីទិញអត់ សួរកន្លែងណាថាអស្ចារ្យ កន្លែងណាថា​ខ្លួនឯងថ្លៃថ្នូរ ។
ទិញលុយសុទ្ធ និងរំលស់ គ្មានអ្វីខុសគ្នា គឺឲ្យលុយគេដូចតែគ្នា​ គ្រាន់តែទិញលុយសុទ្ធយើងឲ្យលុយគេមុន ហើយទិញរំលស់ ឲ្យលុយតាមក្រោយ វាខុសគ្នាតែរយៈពេលនោះទេ ៕​
ស្តាប់ខ្លឹមសារទាំងមូលរបស់លោក ប៊ុន រតនា ដូចខាងក្រោមនេះ​៖

និយាយរឿងអ្នកទិញឡានបង់រំលស់ខ្លាចគេដឹងខ្មាសគេ…ហេតុអីត្រូវខ្មាស់គេ?

Gepostet von S-Auto ទិញលក់រថយន្ត am Samstag, 11. August 2018