ប៊ុន រតនា និងបងប្រុស​ ជោគជ័យជំនួញលក់ឡាន ​០1ខែដាច់ ៤០គ្រឿង​

0

ភ្នំពេញ៖ ខណៈដែលទីផ្សារ​តម្រូវការយានយន្តក្នុងការធ្វើដំណើររបស់ប្រជាជនកម្ពុជា មានការកើនឡើង យ៉ាងគំហុកនោះ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ងាកទៅកាន់ឃ្លាំងលក់រថយន្ត S Auto របស់អ្នកដឹកនាំបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» បានជោគជ័យក្នុងការលក់ចេញនូវរថយន្តគួរឲ្យកត់សម្គាល់ ។​

សេដ្ឋកិច្ចក្នុងប្រទេសមួយថ្ងៃៗ កាន់តែរីកលូតលាស់ទៅមុខ តម្រូវការទីផ្សារជាមធ្យោបាយក្នុងការធ្វើដំណើរ របស់ប្រជាជនកម្ពុជា បានក្លាយជាកត្តាចំបង ដែលមិនអាច​អត់បានក្នុងការចល័តទៅកាន់ទីជិត​និងឆ្ងាយ ក្នុងជីវិត និងរបរ​ប្រចាំថ្ងៃ ។​
ងាកទៅកាន់ឃ្លាំងលក់រថយន្ត ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ឬផ្លូវឯកឧត្តមជា សុផារ៉ា ក្នុងដីលី ហួរ ជាទីតាំង ដែល ឃ្លាំងលក់រថយន្ត S Auto ដែលមានអតិថិជន​គាំទ្រ​យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ ដោយលក់ចេញនូវ​រថយន្តជាច្រើនគ្រឿងក្នុងមួយខែៗ ។​

ផ្អែមតាមហ្វេសប៊ុក លោក ប៊ុន រតនា ហៅសេម បានសរសេរនៅម្សិលមិញថា «Sold over40 cars #June_July» ដែលមានន័យថា «លក់រថយន្តបានចំនួន ៤០គ្រឿងជាង ក្នុងខែ មថុនា និងកក្កដា» ។ ចំនួននេះ បានក្លាយជាចំនួន យ៉ាងច្រើន ក្នុងទីផ្សារលក់ចេញរថយន្តរបស់ខ្លាំងរបស់លោកផ្ទាល់ ។​
នេះជាជោគជ័យមួយទៀត ក្រោយលោកបានចាប់ផ្តើមចាប់ដៃគូអាជីវកម្មលក់រថយន្តជាមួយបងប្រុសរបស់លោក ឈ្មោះ ប៊ុន វុត្ថា ក្រោយជោគជ័យក្នុងការដឹកនាំសម្តែងនូវបទចម្រៀងល្បីៗ ក្នុងផលិតកម្មថោន​កន្លងមក។

បើតាមការការប្រកាសកន្លងមករបស់លោក ប៊ុន រតនា នៅលើបណ្តាញសង្គមហ្វេសប៊ុក ឃ្លាំងរបស់លោក មានបង់រំលោះ ជាប្រចាំខែ សម្រាប់អតិថិជនគោលដៅរបស់លោក គ្មានលទ្ធភាពបង់ថវិកាទាំងដុល ក្នុងការយករថយន្តទៅជិះនោះ ដោយគ្រាន់តែមានឯកសារមួយចំនួន។ ចង់ជ្រាបព័ត៌មានច្បាស់ពាក់ព័ន្ធនឹងការទិញរថយន្ត​ និង បង់រំលោះដែលប្រកបដោយគុណភាព អាចខល ទៅកាន់លេខ 010 73 7777 ។

គេឃើញថា នៅលើផេក S Auto វិញ មានការ​សាកសួរ និងសរសើរជាច្រើនជុំវិញការ ការទិញរថយន្តពី ឃ្លាំងខាងលើ ដែលមានបង្ហាញដូចខាងក្រោមនេះ៖






លោក ប៊ុន វត្ថាបងប្រុសលោក ប៊ុន រតនា