មហាហង្សជំពាក់លុយ ណាក់ ស្រីណា ២០០០ដុល្លារជិត​១ឆ្នាំ​

0

ភ្នំពេញ៖ មិនមែនលើកទី​១ ឯណាដែលតួ​និងផលិតករខ្លះត្អូញត្អែរ រឿង​ផលិតកម្មមហាហង្សបានជំពាក់វ័កវិន​ រឿងលុយកាក់ ដោយថ្មីៗនេះ ណាក់ ស្រីណា ដែលជា​ពិធីការិនី និង​តារាសម្តែង បានបង្ហាញសារដ៏ភ្ញាក់ផ្អើល ថា​ផលិតកម្មមួយនេះ បានជំពាក់លុយ ២០០០ ដុល្លារ​អាម៉េរិក ក្នុងរយៈពេល ១ឆ្នាំ ។​

ដំណឹងនេះ បានធ្វើឲ្យមហាជន សិល្បករ និងផលិតករក្នុងវិស័យ ដែលកំពុងដាំក្បាលចុះនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។​
ថ្មីៗនេះ ណាក់ ស្រីណា «មរតក​ចុកឈាមគឺជារឿងដំបូងដែលខ្ញុំថតឲ្យ ផលិតកម្មមហាហង្ស ដែលជាផលិតកម្ម​ដ៏ល្បីនៅកម្ពុជា ពេលនោះពួកយើងបានបំពេញការងារ ដោយកំលាំងញើសឈាមនិងក៏បាន ថត​ចប់រួចរាល់តាមការសន្យាជិត​មួយឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះស្ថានភាពលុយកាក់របស់ខ្ញុំគឺស្ងប់ស្ងាត់ខ្លាំង ណាស់ហាក់គ្មានអ្នកអើពើសោះ ។ ជាចុងក្រោយ ខ្ញុំគ្រាន់តែចង់ថាតើពេលណាក្រុមហ៊ុនព្រមដោះស្រាយជូនខ្ញុំឲ្យប្រាកដ នៅលុយដែលនៅសល់ចំនួន ២០០០$ ទៀត» ៕​