បងស្រីមិនដែលលេចមុខរបស់ដេននី ក្វាន់ ចេញធ្វើសកម្មភាពមនុស្សធម៌​ជាលើកដំបូង​

0

ភ្នំពេញ៖ សែស្រឡាយសាច់ឈាមរបស់ដេននី ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកខ្លះ ក្លាយជា​អ្នកលក់នៅលើអនឡាញនូវផលិតផលសម្រស់យ៉ាងមានប្រជាប្រិយភាព ក្នុងចំណោម​អ្នកទាំងបួននាក់ ។ ប៉ុន្តែ​ថ្មីៗនេះ ដេននី ក្វាន់ បានបង្ហាញនូវ​បងស្រីម្នាក់ទៀត ដែលស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារ បានចេញមុខធ្វើកម្មវិធីមនុស្សធម៌​ជាលើកដំបូង ។​

ផ្អែកតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Sim Nim ដែលជាបងស្រីបង្កើតដេននី ក្វាន់ បានសរសេរនៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា «ថ្ងៃនេះនាងខ្ញុំ និងស្វាមីបានយកថវិការនិងគ្រឿងបរិភោគបន្តិចបន្តួចជូនដល់បងស្រី ឆានសៀវ ដែលជាស្ត្រីមេម៉ាយពិការទីទាល់ គាត់រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។​

ប្រភពច្បាស់ការ​បានបញ្ជាក់ថា លោកស្រី ជួន ស៊ីនីម និង លោក សឿន សុភា ជាអាជីវករម៉ៅការ មួយដ៏ធំប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលនេះជាលើកទី​១ អ្នកស្រី និងស្វាមី បានចេញមុខ ធ្វើសកម្មភាពមនុស្សធម៌ និងបន្តធ្វើនៅលើកក្រោយៗ​ទៀត ៕​