អង្គុយមុខកុំព្យូទ័រយូរពេក អាចកើតជំងឺទឹកនោមផ្អែម

បើយោងតាមទិន្នន័យពីសហព័ន្ធ World Diabetes Federation បានឲ្យដឹងថា មានមនុស្សម្នាក់ក្នុងចំណោម ៧នាក់ បានស្លាប់ដោយសារតែជំងឺទឹកនោមផ្អែមជារៀងរាល់ ៧នាទី។ ក្នុងឆ្នាំ ២០១៤ មានមនុស្សស្លាប់ដោយសារជំងឺទឹកនោមផ្អែមចំនួន ៤,៩លាននាក់ នៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះ អ្នកជំនាញបានចាត់ទុកជំងឺទឹកនោមផ្អែម គឺជាឃាតករលាក់មុខ ព្រោះវាអាចសម្លាប់មនុស្សដោយសន្សឹមៗ ហើយស្ងប់ស្ងាត់បំផុត។
មូលហេតុដែលចម្បង ដែលបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម គឺខ្ជឹលធ្វើលំហាត់ប្រាណ និងការទទួលទានអាហារគ្មានផាសុខភាព។ ហើយអ្វីដែលមនុស្សមួយចំនួនមិនទាន់ដឹងនោះ គឺសូម្បីតែការមើលទូរទស្សន៍ និងកុំព្យូទ័រច្រើនពេក ក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។
អាស្រ័យហេតុនេះ អ្នកជំនាញបានណែនាំថា ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម អ្នកគួរតែព្យាយាមហាត់ប្រាណជាប្រចាំ ផ្លាស់ប្តូររបបអាហារ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម។ ជាពិសេសរបបអាហារដែលសម្បូរទៅដោយ ជាតិស្ករ ឬខ្លាញ់ខ្ពស់តែម្តង។ ស្របពេលជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការមើលទូរសព្ទ ឬអង្គុយនៅនឹងមុខកុំព្យូទ័រយូរពេក ដោយជារៀងរាល់ ១៥ទៅ២០នាទី ត្រូវក្រោកដើរម្តង៕