គន្លឹះថែរក្សាឆ្នឹងខ្នងឲ្យមានសុខភាពល្អ តាមអ្នកឯកទេស

មនុស្សភាគច្រើនតែងតែត្អូញត្អែចំពោះអាការឈឺឆ្អឹងខ្នង នៅពេលមានវ័យចាស់បន្តិច មូលហេតុដោយសារតែទម្លាប់រមិនល្អកាលពីនៅវ័យក្មេង ឬការប្រកបមុខរបបលីសែងរបស់ធ្ងន់ៗពេក។ នៅពេលដែលកើតជំងឺឈឺឆ្អឹងខ្នង ច្បាស់ជាមានការរំខានដល់កិច្ចការប្រចាំ ហើយសូម្បីតែការធ្វើសកម្មភាព ដូចជា ដេក ដើរ អង្គុយ ឬឈរ ក៏មានភាពលំបាកដែរ។ ដូច្នេះ តើធ្វើដូចម្តេចទៅដើម្បីថែរក្សាឆ្អឹងខ្នងឲ្យមានសុខភាពល្អ? អ្នកជំនាញបានបង្ហាញថា ដើម្បីរក្សាឆ្អឹងខ្នងឲ្យមានសុខភាពល្អ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
១.ធ្វើលំហាត់ប្រាណឆ្អឹងខ្នងឲ្យបានញឹកញាប់ ដូចជា ការហែលទឹក ដើរ និងការជិះកង់ ដើម្បីពង្រឹងសាច់ដុំឆ្អឹងខ្នងឲ្យកាន់តែរឹងមាំ។
២.ឧស្សាហ៍ពត់ចង្កេះ ឲ្យបានញឹកញប់។
៣.កុំព្យាយាមយួររបស់ធ្ងន់ៗយូរពេក ប្រសិនជាចាំបាច់អ្នកត្រូវរំលែករបស់នោះជាពីរ ហើយយួរវិញប្រសើរជាង។
៤.ជៀសវាងការស្តាយកាបូប ធ្ងន់ៗ បើរបស់មិនចាំបាច់ទេគួរតែយកចេញ។
៥.ឈប់ជក់បារី ព្រោះវាអាចកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅកាន់តំបន់ឆ្អឹងខ្នង ដែលជាហេតុនាំឲ្យសមត្ថភាពឆ្អឹងធ្លាក់ចុះ។
៥.រក្សាទម្ងន់ឲ្យមានស្ថិរភាព ព្រោះទម្ងន់ក៏ជាហេតុមួយដែលនាំឲ្យឈឺឆ្អឹងខ្នងផងដែរ។