ស្ត្រីម្នាក់ចំណាយ 4K ផោន​កែសម្រស់មិនវះកាត់សម្រាប់ថ្ងៃរៀបការ​

ស្ត្រីម្នាក់បានចំណាយថវិកា​ចំនួន ៤ពាន់ផោន ស្មើ ៥២០០ ដុល្លារអាម៉េរិក ដើម្បីទទួលបានមុខមាត់ថ្មីក្នុងការរៀបការ ដែលមើលទៅនាងខុសប្លែកពីធម្មតា​​។​
សារព័ត៌មាន The Sun បានចុះផ្សាយថា Sophie Attwood តែងតែប្រើប្រាស់ការតុបតែងមុខ រាល់ពេលដែលនាង ចេញទៅក្រៅម្តងៗ ជាពិសេសកន្លែងហាត់ប្រាណ ប៉ុន្តែឥឡូវនេះ វាគឺខុសគ្នា ។​
Sophie Attwood នាងតែងតែមិនព្រមចាកចេញពីផ្ទះ បើសិនជាមិនមានការតុបតែងមុខឲ្យពេញលក្ខណៈ តាំងពីនា​ងមានអាយុ ១៤ ឆ្នាំមកម្លេះ ។​
ពេលដែលនាង​ស្នាក់នៅផ្ទះមិត្តភក្តិ ឬអតីតមិត្តប្រុស នាងតែងតែនៅក្នុងបន្ទប់ ដោយគ្មាននរណាម្នាក់បានឃើញ រូបរាងកាយធម្មជាតិរបស់នាងឡើយ​។​
ប៉ុន្តែនៅពេលដែលនាងបានរៀបការនៅអាយុ ២៦ ឆ្នាំ​ នាងបានសម្រេចចិត្តប្រើប្រាស់វិធានការ ដោយមិនចាំបាច់វះកាត់កែសម្ជស្ស ដោយប្រើមុខកាំបិតឡើយ ។ ផ្ទុយទៅវិញនាងបានប្រើប្រាស់វិធីសាស្ត្រ មិនវះកាត់ ឬប្រើប្រាស់គ្រឿងសម្អាង ដោយចំណាយ ត្រឹមតែ ៤ពាន់ផោន ។​
អ្នកប្រឹក្សាយោបល់របស់ Sophie មកពី Staffordshire បានចាប់ផ្តើមវិធីកែខៃមុខ ដោយមិនវះកាត់រយៈពេល ១៥ នាទី ដោយបានកែខៃច្រមុះ របស់នាង​ ។​
និតិវិធីនេះពាក់ព័ន្ធនឹងការប្រើប្រាស់ ការបញ្ចូលខ្ទង់ច្រមុះ និង ចាក់ Hyaluronic Acid Filler (កាត់បន្ថយស្នាមជ្រួញដែលបណ្តាលឲ្យចាស់)ដើម្បីឲ្យខ្ទង់ច្រមុះឡើងខ្ពស់ស្រួចស្អាត ។​
នាងបាននិយាយថា ទោះបីជាមនុស្សគ្រប់គ្នា​ បានប្រាប់ថាប្រមុះខ្ញុំ គឺល្អប្រើសើរហើយក្តី ប៉ុន្តែខ្ញុំមិនសប្បាយចិត្តជាមួយវានោះទេ ។ដោយសារតែច្រមុះខ្ញុំវាធំពេក មិនតូចស្អាត ទោះបីជាធម្មជាតិក្តី ។ ពេលនេះវាបានផ្លាស់ប្តូរ​ជីវិតខ្ញុំហើយ ដែលខុសពីមុនឆ្ងាយណាស់ ក្រោយទទួលយកសេវាកម្មកែសម្ជស្សមិនវះកាត់នេះ ។​
ពីរសប្តាហ៍ក្រោយនាងក៏បានទៅកាន់កន្លែង​កែសម្ជស្សជាថ្មីដោយចាក់បំពេញ FIller ត្រង់បបូរមាត់ ដែលមើលទៅធ្វើឲ្យនាង កាន់តែបន្ទាន់សម័យ និងស្រស់ស្អាត​។​
ជាមួយគ្នានេះដែរ ដើម្បីចំណុច​ក្រហមនៅជុំវិញត្រង់ច្រមុះ និងចង្ការ នាងក៏ប្រើប្រាស់ Zo Skincare ជាការព្យាបាលដើម្បីជួយលុប បំបាត់ស្នាមជាំ ។​ ទន្ទឹមនឹងនេះនាងក៏បានប្រើប្រាស់ការកែខៃ ត្រង់រោមផ្នែកជាមួយ LVL​ និងសេរ៉ូម ដែលជួយរំញោចកោសិកា ក្នុងស្បែក ដែលត្រូវបានគេហៅថា Glow Boost ។ ការសម្រេចចុងក្រោយរបស់នាងគឺសម្រេច​ ប៉ាក់រោមភ្នែកតែម្តង ឲ្យវាមាន ជាអចិន្ទ្រៃយ៍ ។​
នៅខែឧសភានាងបានទៅជួប Tracy Fensome ជាអ្នកឯកទេសតុបតែងអចិន្រ្តៃយ៍ហើយបានបង់ថ្លៃ 495 ផោនសម្រាប់នីតិវិធីរយៈពេល 2 ម៉ោង។

Sophie បានសារភាពថា ការសម្រេចចិត្តរបស់នាងក្នុងការចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្លាស់ប្តូររាងកាយគឺមើលទៅស្អាតណាស់ ដែលមើលទៅធ្វើឲ្យនាងខ្ញុំកាន់តែមានវ័យក្មេង​ជាងមុន។​
“មនុស្សជាច្រើនប្រហែលជាគិតថាខ្ញុំឆ្កួតប៉ុន្ដែឥឡូវនេះខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ជាមួយស្បែករបស់ខ្ញុំ៕