ធ្លាប់តែឮ ក្រូចឆ្មារមានប្រយោជន៍ដល់សុខភាព តែបើប្រើមិនត្រឹមត្រូវអាចខូចក្រពះ

ក្រូចឆ្មារ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលគេប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗជាច្រើន ដើម្បីបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់។ មិនតែប៉ុន្តែ វាក៏ត្រូវបានគេប្រើជាថ្នាំព្យាបាល ជំងឺមួយចំនួន និងសម្រស់ផងដែរ។
ទោះជាយ៉ាងណា តើអ្នកដឹងទេការប្រើប្រាស់ក្រូចឆ្មារមិនបានត្រឹមត្រូវ ក៏អាចបង្កឲ្យមានផលអវិជ្ជមានដល់សុខភាពដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការប្រើប្រាប់ក្រូចឆ្មារច្រើនលើសកម្រិត អាចបង្កឲ្យមានឈឺក្រពះ និងដំបៅក្រពះ ដោយសារតែជាតិអាស៊ីតរបស់វា។
ការទទួលទានក្រូចឆ្មារច្រើន ជាតិអាស៊ីតនឹងកើនឡើងនៅក្នុងក្រពះច្រើនហួសប្រមាណ ដែលបណ្តោលឲ្យស្រទាប់ក្រពះត្រូវបានខូចខាតបន្តិចម្តងៗ រហូតក្លាយទៅជាដំបៅ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ ក៏អាចបណ្តោលឲ្យក្រហាយទ្រូង ចង្អោរ និងក្អួតដែរ។
ក្រៅពីនេះ ជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ អាចបង្កើនការផលិតជាតិអាស៊ីតនៅក្នុងក្រពះកាត់តែច្រើនឡើង ដែលធ្វើឲ្យបំពង់ក និងបំពង់អាហារ ងាយនឹងរលាក។ សូមបញ្ជាក់ផងដែរថា បញ្ហារលាកបំពង់ក ដោយសារតែការទទួលទានក្រូចឆ្មារលើសកម្រិត បានកើតមានចំពោះមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក៕