ទម្លាប់មិនល្អ៣ចំណុច បើមិនព្រមកែទេ អ្នកនឹងកើតជំងឺមហារីកមាត់

មហារីកមាត់ គឺជាជំងឺមួយប្រភេទ ស្ថិតនៅក្នុងចំណោមជំងឺមហារីកជាច្រើន ដែលកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ តើអ្នកដឹងទេ មូលហេតុអ្វីដែលបណ្តោលឲ្យកើតជំងឺនេះ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺមហារីកមាត់ អាចកើតមានឡើងដោយសារតែទម្លាប់អាក្រក់៣ចំណុច។
១.កង្វះអនាម័យមាត់ធ្មេញ
ទម្លាប់អនាម័យមាត់ធ្មេញមិនបានត្រឹមត្រូវ ធ្វើឲ្យបាក់តេរីលូតលាស់កាន់តែច្រើនឡើង។ នៅពេលបាក់តេរីកកុញនៅក្នុងមាត់ វានឹងបង្កើតទៅសមាសធាតុគីមី nitrosamines ដែលជាភ្នាក់ងារបង្កជំងឺមហារីកមាត់។
២.ជក់បារី
ចំពោះអ្នកដែលមានទម្លាប់ជក់បារីទៀងទាត់ អត្រាកើតជំងឺមហារីកមាត់មានកម្រិតខ្ពស់ណាស់។ ទោះបីជាយ៉ាងណាក្រៅពីមហារីកមាត់ នៅមានជំងឺមហារីកមួយចំនួនទៀតដូចជា មហារីកសួត មហារីកក្រមុះ មហារីកបំពងក និងមហារីកថ្លើម… ដូច្នេះ អ្នកគួរតែបោះបង់ទម្លាប់នេះចោលទៅ មុននឹងដុំសាច់មហារីកកើតឡើង។
ផឹកស្រាច្រើនពេក
ករណីមហារីកមាត់ភាគច្រើនក៏កើតចេញពីទម្លាប់ទទួលទានគ្រឿងស្រវឹងញឹកញាប់ផងដែរ។ ក្នុងចំណោមពពួកមនុស្សដែលញៀននឹងគ្រឿងស្រវឹង ត្រូវបានគេទទួលស្គាល់ថាអាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកមាត់ខ្ពស់បំផុត។
អាស្រ័យដូចដែលបានបង្ហាញពីខាងលើ អ្នកគួរតែជៀសវាង ឬកែប្រែទម្លាប់អាក្រក់ទាំង៣ចំណុចនេះចោលទៅ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់៕