មិនគួរឲ្យជឿ! ស្ត្រីម្នាក់បានស្លាប់ពីសាប៊ូសម្អាតផ្ទះបាយ

ស្ត្រីវ័យ ៣០ឆ្នាំ្នម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារធាតុសារធាតុពុលចេញពីសាប៊ូ បន្ទាប់ពីនាងបានធ្វើការសម្អាតផ្ទះបាយ។ ករណីនេះកើតឡើងនៅក្នុងទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី ៩ខែកក្តា កន្លងទៅថ្មីៗនេះ។
មុននឹងឈានដល់ការស្លាប់ ជនរងគ្រោះបានទូរសព្ទទៅលេខ ១១២ ជាលេខសង្គ្រោះបន្ទាន់នៅប្រទេសអេស្ប៉ាញ ដោយប្រាប់ថា នឹងពិបាកដកដង្ហើមខ្លាំងណាស់។ ប៉ុន្តែនៅពេលក្រុមសង្គ្រោះមកដល់ ក៏គោះទ្វារផ្ទះរបស់នាង តែគ្មានអ្នកណាឆ្លើយតបនោះទេ ហេតុនេះពួកគេមានតែបង្ខំចិត្តវាយទំលុះទ្វារដើម្បីចូល។
ពេលអ្នកសង្គ្រោះចូលទៅដល់ខាងក្នុង ក៏ឃើញជនរងគ្រោះដេកដួលទៅលើឥដ្ឋបាត់ទៅហើយ ដោយសារតែគាំងបេះដូង។
អ្នកនាំពាក្យក្រុមសន្តិសុខ និងសង្គ្រោះបន្ទាន់ ម៉ាឌ្រីដ បាននិយាយថា «ជនរងគ្រោះស្លាប់ដោយសារតែ ការស្រូបយកសារធាតុពុលអាម៉ូញ៉ាកច្រើនពេក»។
សារធាតុ អាម៉ូញ៉ាក់ ជាទូទៅត្រូវបានគេរកឃើញនៅក្នុងទឹកសម្អាតកញ្ចក់ ផ្ទះបាយ និងបង្គន់។ ការប៉ះពាល់កំហាត់ខ្ពស់នៃសារធាតុគីមីនេះ អាចបណ្តោលឲ្យរលាកភ្នែក ច្រមុះ និងបំពង់ក។ វាក៏អាចបណ្តោលឲ្យមានជំងឺខ្សោយបេះដូង និងខូចខួរក្បាល។
ដូច្នេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សុខភាព ក៏ដូចជាជីវិត អ្នកពុំគួរមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងផលិតផលទាំងអស់នេះទេ។ នៅពេលដែលប្រើប្រាស់ សុំពាក់ស្រោមដៃ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕