អ្នកស្អប់ម្រេះ អានអត្ថបទមួយនះហើយច្បាស់ជាប្រែចិត្ត

ដោយសារតែម្រេះមានរសជាតិល្វីង ធ្វើឲ្យមនុស្សមួយចំនួនមិនសូវចូលចិត្តឡើយ ជាពិសេសសម្រាប់ក្មេងៗតែម្តង។ ក៏ប៉ុន្តែ ម្រេះ ត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើធម្មជាតិដ៏ល្អបំផុត ព្រោះវាអាចជួយកែប្រែបញ្ហាសុខភាពបានច្រើនយ៉ាង ដូចជាគ្រប់គ្រងជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ក្រៅពីនេះ ម្រេះ ក៏ត្រូវបានគេប្រើដើម្បីបញ្ចុះទម្ងន់ផងដែរ ដូច្នេះអ្នកដែលចង់សម្រកទម្ងន់មិនបាច់ទៅរកថ្នាំឯណាឆ្ងាយនោះទេ។ បើយោងតាមអ្នកស្រី Christine Masterson ជាប្រធានផ្នែករក្សាសុខភាពស្ត្រី និងកុមារ នៅមូលនិធិវេជ្ជសាស្ត្រ Summit Medical Foundation បាននិយាយថា ផ្លែម្រេះ អាចជួយសម្រកទម្ងន់បាន ដោយសារតែមានសមត្ថភាពអាចជួយទប់ស្តាត់ការប្រមូលផ្តុំជាលិកាខ្លាញ់ក្នុងរាងកាយ។
ការទទួលទានម្រេះច្រើនពេក អាចបណ្តោលឲ្យមានបញ្ហាសុខភាពដូចជា រាគ ឈឺពោះ ជាដើម ហេតុនេះអ្នកដែលចង់សម្រកទម្ងន់គួរតែទទួលទានត្រឹម ៥៦ក្រាមក្នុងមួយថ្ងៃបានហើយ។ ទន្ទឹមនឹងនេះផងដែរ សម្រាប់អ្នកដែលកំពុងប្រើថ្នាំជំងឺទឹកនោមផ្អែម គួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីកុំឲ្យកើតមានបញ្ហាអវិជ្ជមាន៕