វិធីការពារជំងឺខ្លាញ់ក្នុងថ្លើម

ខ្លាញ់ក្នុងថ្លើម គឺជាមូលហេតុចម្បងដែលបង្កឲ្យមានការវិវត្តទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើម។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអ្នកមិនបានធ្វើការព្យាបាលឲ្យត្រឹមត្រូវនោះទេ។ ដូច្នេះ តើមានវិធីអ្វីដើម្បីការពារការកកើតនៃជំងឺខ្លាញ់ក្នុងថ្លើម? បើយោងតាមគេហទំព័រ soha បានបង្ហាញថា ដើម្បីបង្ការជំងឺខ្លាញ់ក្នុងថ្លើម អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
១.កុំញ៉ាំអាហារពេលល្ងាចច្រើនពេក ជាពិសេសក្រោយម៉ោង ៧យប់។
២.កំណត់អាហារដែលសម្បូរជាតិខ្លាញ់ដូចជា ស្បែកសត្វ ស៊ុតលឿង និងខ្លាញ់សត្វ (អ្នកអាចជំនួសដោយប្រើប្រេងបន្លែ)។
៣.កាត់បន្ថយអាហារចៀន បំពង ឬសាច់ក្រកជាដើម។
៤.កំណត់ការទទួលទានអំបិលឲ្យបានត្រឹមត្រូវ សម្រាប់មនុស្សម្នាក់ៗទទួលទានត្រឹមតែ ៥ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។
៥.កាត់បន្ថយអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ដូចជាសាច់គោ ហើយជំនួសដោយក្តាម ឬបង្គារវិញ។
៦.កាត់បន្ថយកាហ្វេ តែ បារី ស្រា និងភេសជ្ជៈដែលមានជាតិអាល់កុលផ្សេងៗទៀត។
៧.ព្យាយាមបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ដូចជា ផ្សិត តែបៃតង ប្រេងសណ្តែកសៀង ក្រូចឆ្មារ ខ្ទឹមស ក្រូចពោធិ៍សាត់…។
៨.ចំពោះការប្រើប្រាស់ថ្នាំ អ្នកមិនគួរប្រើផ្តេសផ្តាសនោះទេ ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់ថ្លើម ដូច្នេះគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវមុនឹងប្រើប្រាស់៕