ចង់លាងជាតិពុលចេញពីសួតមានអីពិបាក ខ្ញីអាចជួយបាន

សួត គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយ ព្រោះវាមានតួនាទីច្រោះខ្យល់ដែលយើងដកដង្ហើម មុននឹងបញ្ចូនបន្តទៅផ្នែកផ្សេងៗ។ ប៉ុន្តែសួតក៏ងាយនឹងរងគ្រោះដែរ ប្រសិនបើអញនកស្រូបយកខ្យលពុលច្រើនពេក។
ជំងឺសួតត្រូវបាន គេចាត់ទុកជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតនៅលើពិភពលោក ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ហេតុដូច្នេះហើយ ក្រៅពីធ្វើលំហាត់ប្រាណ ឈប់ជក់បារី និងឈប់ទៅតំបន់ដែលសម្បូរជាតិពុល អ្នកគួរតែឧស្សាហ៍ទទួលទានតែខ្ញី។
តែខ្ញី មានប្រសិទ្ធភាពអាចជួយកម្ចាត់សមាសធាតុគីមីមួយចំនួន ដែលជួយពង្រឹងឲ្យសួតមានសុខភាពល្អ។ ខ្ញីអាចជួយលុបបំបាត់នូវឧស្ម័នពុលចេញពីរាងកាយ មុននឹងវាទៅបំផ្លាញសួត លើសពីនេះ ខ្ញី ក៏អាចជួយព្យាបាលជំងឺមហារីកសួតផងដែរ។
របៀបធ្វើតែខ្ញី និងទទួលទាន
១.អ្នកហាត់ខ្ញី ២ ទៅ៣ចំណិត ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ។
២.នៅពេលភេសជ្ជៈនេះថយកម្តៅល្មម អ្នកត្រូវទទួលទានទាំងអស់។
៣.ក្នុងមួយថ្ងៃ អ្នកគួរទទួលទានឲ្យបាន ២ ទៅ៣កែវ ក្រោយពេលបាយរួចកន្លះម៉ោង៕