ធ្វើ៩ចំណុចនេះបាន អ្នកនឹងជៀសផុតពីជំងឺខ្សោយបេះដូង

បើយោងតាមការសិក្សារបស់សមាគមន៍ជំងឺបេះដូង អាមេរិក បានបង្ហាញថា ជំងឺខ្សោយបេះដូងកើតឡើងដោយសារតែការលើសឈាម ហើយក្នុងចំណោមមនុស្ស ៣៩២នាក់ មាន ៩០ភាគរយទៅហើយដែលមានប្រវត្តិកើតជំងឺលើសឈាម។ ហេតុនេះ ដើម្បីការពារជំងឺខ្សោយបេះដូង អ្នកត្រូវគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ ជាពិសេសត្រូវអនុវត្តគន្លឹះមួយចំនួនដូចខាងក្រោម៖

-រក្សាទម្ងន់ឲ្យមានស្ថិរភាព
-ធ្វើលំហាត់ប្រាណជាប្រចាំ
-ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយចៀសវាងអាហារចៀន ឬបំពង
-កាត់បន្ថយការទទួលទានកែច្នៃ ព្រោះវាមានផ្ទុកអំបិលច្រើន
-ឧស្សាហ៍ពិនិត្យជាតិខ្លាញ់ និងស្ករ ឲ្យបានទៀងទាត់
-ជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
-កាត់បន្ថយភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វែអ៊ីន
-ជៀសវាងបារី
-កាត់បន្ថយភាពតានតឹង
ចំណុចទាំងអស់នេះហើយ ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយបង្កឲ្យមានផលប៉ះពាល់ដល់មុខងារនៃបេះដូង៕