តិចអត់ដឹង! មួយថ្ងៃគួរផឹកប៉ុន្មាន ហើយគួរផឹកនៅពេលណា?

ទឹកអំពៅ គឺជាភេសជ្ជៈមួយប្រភេទដែលគេពេញនិយមខ្លាំងបំផុតនារដូវក្តៅ ព្រោះវាអាចជួយបំបាត់ការស្រេកទឹក និងផ្តល់ថាមពលភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានទឹកអំពៅ បានទៀងទាត់ អ្នកនឹងទទួលបានអត្ថប្រយោជន៍មួយចំនួន។
ទឹកអំពៅមិនមានជាតិខ្លាញ់ ដែលអាចជួយបញ្ចុះទម្ងន់បាន
មានផ្ទុកជាតិសរសៃច្រើនដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
កាត់បន្ថយកូនលេស្តេរ៉ុលក្នុងសរសៃឈាម
ជួយព្យាបាលជំងឺដំបៅក្រពះពោះវៀន
មានសមត្ថភាពជួយប្រឆាំងនឹងការរលាក
ពង្រឹងដល់ការរំលាយអាហារ
ជួយបង្កើនថាមពលភ្លាមៗ
ជំរុញឲ្យរាងកាយឆាប់ងើបឡើងវិញបន្ទាប់មានជំងឺ
តែទោះជាយ៉ាងណា តើអ្នកដឹងទេថាពេលណាគួរផឹកទឹកអំពៅ ហើយមួយថ្ងៃគួរផឹកប៉ុន្មានដែរ?
តាមអ្នកជំនាញបានធ្វើការព្រមានថា អ្នកត្រូវផឹកទឹកអំពៅ ១០០ ទៅ ២០០មីលីលីត្របានហើយ ហើយគួរផឹកនៅពេលរលៀសទើបទទួលបានអត្ថប្រយោជន៍ច្រើន៕