វិធីសាស្ត្រសាមញ្ញៗ អាចការពារជំងឺឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព

អាការឈឺបំពង់ក គឺជាជំងឺទៅទូបំផុតដែលបណ្តោលមកពីការប្រមូលផ្តុំនៃក្រពេញរលាកក្នុងារបំពង់ក ដែលធ្វើឲ្យហើម រាលក និងឈឺបំពង់ក។
ការរលាកបំពង់ក គឺជាជំងឺធម្មតាបំផុតនៅក្នុងរដូវរងា ឬអាកាសធាតុចុះត្រជាក់ខ្លាំង។ ដូច្នេះ ដើម្បីកែលម្អសុខភាព និងបង្ការកុំឲ្យឆ្លងជំងឺឈឺបំពងក អ្នកគួរតែអនុវត្តតាមមធ្យាបាយដូចខាងក្រោម៖
ជៀសវាងទទួលទានទឹកត្រជាក់
បំពង់ក របស់អ្នកងាយនឹងឆ្លងមេរោគប្រសិនបើអ្នកផឹកទឹកត្រជាក់ញឹកញាប់។ ដើម្បីបង្ការជំងឺរលាកបំពង់ក អ្នកគួរតែជៀសវាងផឹកទឹកត្រជាក់នៅរដូវរងា។
ទទួលទានតែ
ការទទួលទានតែ គឺវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្ការ ជំងឺរលាកបំពងក ព្រោះវាអាចសម្លាប់បាក់តរី ដែលបណ្តោលឲ្យក្អក។ តែបៃតង មិនត្រឹមតែមានក្លិនឈ្ងុយគួរឲ្យចង់ផឹកនោះទេ វាក៏អាចកាត់បន្ថយអាការឈឺបំពងកផងដែរ។
ឈប់ជក់បារី
ទម្លាប់ជក់បារី គឺជាមូលហេតុមួយដែលបង្កឲ្យកើតមានជំងឺរលាកបំពង់ក នៅក្នុងចំណោមមូហេតុទាំងអស់។ ដូច្នេះ ដើម្បីបង្ការជំងឺឈឺបំពង់ក អ្នកគួរតែឆ្លើយថាទេ ចំពោះបារី ជាពិសេសក្នុងរដូវរងារ ព្រោះពេលនេះបំពង់កមានសភាពស្ងួត ហើយងាយនឹងឆ្លងមេរោគបំផុត៕