ពិតអត់ បុរសកើតជំងឺទឹកនោមផ្អែម អស់ឱកាសក្នុងការមានកូន?

រឿងសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម គឺការកាត់បន្ថយជាតិស្ករក្នុងឈាម មិនដូច្នោះទេវាអាចបង្កឲ្យប៉ះពាល់ធ្ងន់ដល់សុខភាព រួមទាំងជីវិតផ្លូវភេទផងដែរ។
ស្ត្រីដែលមានជំងឺទឹកនោមផ្អែម អំឡុងពេលមានផ្ទៃពោះ អាមានគ្រោះថ្នាក់ទាំងម្តាយ និងកូន នាពេលអនាគត់ ប៉ុន្តែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ចំពោះបុរស អាចបណ្តោលឲ្យគ្មានកូន។

តើមូលហេតុអ្វីធ្វើឲ្យបុរសគញមានកូន?
មនុស្សជាច្រើនប្រហែលជាមិនដឹងទេថា បុរសដែលកើតជំងឺទឹកនោមផ្អែម អាចមានផលវិបាកក្នុងការជំរុញឲ្យដៃគូមានកូន ហើយការគ្មានកូនចំពោះបុសល់ច្រើនជាងស្ត្រី។
នេះក៏ដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបណ្តោលឲ្យមានភាពតានតឹងដោយសារតែអុកស៊ីតកម្ម ដែលបំផ្លាញ DNA របស់មេជីវិតឈ្មោល។ នៅពេល DNA ត្រូវបានបំផ្លាម កោសិកាមេជីវិតឈ្មោលក៏ខូចខាតដែរ ដែលធ្វើឲ្យបុរសពិបាកក្នុងការមានកូន។

លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែម អាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone ដែលជាអ័រម៉ូនគ្រប់គ្រងចំណង់ផ្លូវភេទបុរស់។
ផ្ទុយទៅវិញ ប្រសិនបើប្រពន្ធរបស់អ្នកមានផ្ទៃពោះ និងមានជំងឺទឹកនោមផ្អែមប្រភេទី១ ឬទី២ នោះពួកគេនឹងមានហានិភ័យនៃការរលូតកូនកាន់តែខ្ពស់។ លើសពីនេះ កុមារដែលមានជំងឺទឹកនោមផ្អែម ទំនងជាស្លាប់មុនអាយុ ឬទទួលរងបញ្ហាខ្វះអាហារូបត្ថម្ភ។
សរុបមកវិញ បុរសដែលកើតជំងឺទឹកនោមផ្អែម ឱកាសនៃការមានកូនកម្រិតទាបបំផុត ហើយបើធ្ងន់ធ្ងរអាចអត់កូនតែម្តង៕