សារចុងក្រោយ​របស់ ចាន់ វឌ្ឍនាកា ក្រោយបញ្ចប់អាជីពនៅ Phangfa

ភ្នំពេញ៖ ចាន់ វឌ្ឍនាកា ជាកីឡាករ​ទី​២ បន្ទាប់ពី កែវ សុខផេង ដែលបានបញ្ចប់អាជីព នៅលីគរបស់ម៉ាឡេស៊ី ​ប៉ុន្តែ​កីឡាករ​រូបនេះបានបញ្ចេញសារចុងក្រោយពាក់ព័ន្ធនឹងការ​បញ្ចប់កុងត្រាទាំងកណ្តាលផ្លូវនេះ​។​

ចាន់ វឌ្ឍនាកា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី​៩ ខែឧសភា ថា​​វា​មិន​​មា​ន​អ្វី​ច​ម្លែ​កទេ​នៅ​ក្នុ​ង​ពិ​ភ​ព​បាល់​ទា​ត់​ ​វា​តែ​ង​តែ​កើ​ត​មាន​រឿ​ង​នេះ​ ​តែ​អ្វី​ដែ​ល​ស​ប្បា​យចិ​ត្ត​គឺ​ខ្ញុំ​បា​ន​បំពេ​ញ​កា​រ​ងា​រ​ដែ​ល​ខ្ញុំ​ត្រូ​វ​ធ្វើ​រួច​ហើ​យ​ ​អ្វី​ដែ​ល​ត្រូ​វ​ធ្វើ​ប​ន្ត​ទៀ​ត​គឺ​មា​ន​តែ​កា​រមិ​ន​បោះ​ប​ង់​ប៉ុ​ណ្ណោះ ​​​ថ្វី​បើ​ខ្ញុំ​នៅ​ទី​នេះ​ត្រឹ​ម​រយះ​ពេ​ល​ប៉ុ​ន្មា​ន​ខែ​មែ​ន​ ​តែ​ទី​នេះ​ពិ​ត​ណា​ស់​ជា​ក​ន្លែ​ងដែ​ល​ធ្វើ​អោ​យ​ខ្ញុំ​ស្គា​ល់​បា​ល់​ទា​ត់​ប​ន្ថែ​ម​ទៀ​ត​ ​ជា​ប​ទ​ពិ​សោធ​ន៍​ថ្មី​មួ​យ​ទៀ​ត​ស​ម្រា​ប់​ជី​វិ​ត​ និ​ង​ ​វិ​ថី​ដែ​ល​ខ្ញុំ​ច​ង់​ដើ​​រ​ ​ខ្ញុំ​នឹ​ង​ដើរ ​​ដើ​រ​ហូត​មិ​ន​ឈ​ប់​ ​ខ្ញុំ​មិ​ន​ចុះ​ចា​ញ់​ ​ព្រោះ​ខ្ញុំ​ច​ង់​ឈ្នះ​ ​ខ្ញុំ​ហ​ត់​ ​តែ​ខ្ញុំ​ទ្រាំ​។​ជា​ចុ​ងក្រោ​យ​ខ្ញុំ​មា​ន​តែ​ពា​ក្យ​អ​រ​គុ​ណ​អ្ន​កទាំ​ង​អ​ស់​គ្នា​ដែ​លតែ​ង​តែ​គាំ​ទ្រ​ ​និង​ ​លើ​ក​ទឹ​ក​ចិ​ត្តខ្ញុំ​ ​និ​ង​ ​បា​រ​ម្ភ​ពី​ខ្ញុំ ​អ​រ​គុ​ណ​ខ្លាំ​ង​ណា​ស់​​៕