Rooney នឹងចូលរួមអាជីពជាមួយ United តែមិនមែន Manchester

នៅថ្ងៃចុងក្រោយនៃរដូវកាល Rooney បានធ្វើការសម្រេចចិត្តអំពី អនាគតរបស់ខ្លួន ។​
យោងតាមប្រភពព័ត៌មាន Daily Mail បានចុះផ្សាយថា Rooney នឹងចូលរួមលេង​នៅក្លិប DC United ជាមួយនឹងការលេងអាជីព នៅ US Professional Football League (MLS) នាខែកក្កដា ខាងមុខនេះ​។​

Paul Stretford តំណាង​កីឡាករ​របស់ R10 នៅប៉ុន្មានថ្ងៃមកនេះ បានធ្វើការចរចារ ជាមួយក្លិបនៅ វ៉ាស៊ីនតោន ដោយបាន​ឯកភាពលចំណុចសំខាន់ៗជាច្រើន ។​
ប្រសិនបើលទ្ធផលប្រកាស​ចុងក្រោយថា Rooney ទៅមែននោះ ច្បាស់ណាស់កីឡាករ​បិសាចក្រហមបីរូបហើយដែល​ទៅលេងនៅ លីគ​អាម៉េរិក ដោយអ្នកទី១ គឺ Beckham និង Ibrahimovic ៕