Salah ចង់ផ្លាស់ទៅលេងនៅ Real Madrid

តារាបាល់ទាត់របស់ហង្សក្រហម Liverpool កីឡាករឆ្នើម Mohamed Salah បានប្រាប់អតីតមិត្តរួមក្រុម Philippe Coutinho ថាចង់ផ្លាស់ទៅលេងនៅ Real Madrid ។​
តារាបាល់ទាត់របស់ហង្សក្រហម Salah កំពុងចាប់អារម្មណ៍ទៅលេង នៅក្លិបយក្ស​អេស្ប៉ាញបច្ចុប្បន្ន ដោយពិចារណា លើតម្លៃខ្លួន ២០០ លានផោន ។​
ខ្សែប្រយុទ្ធសញ្ជាតិ​អេហ្ស៊ីបរូបនេះ កំពុងត្រចេះត្រចង់ ដោយស៊ុតបញ្ជូលទី ៤៣គ្រាប់ ក្នុងចំណោម ៤៧ ប្រកួត នៅទូទាំងការប្រកួត ។​
Salah បានប្រាប់ Coutinho ថាគាត់មានអារម្មណ៍ថា វគ្គផ្តាច់ព្រ័ត្រ នៃក្របខណ្ឌ ឆាមពានលីគ នៅខែនេះជាគន្លឹះនាំផ្លូវ នៃអនាគត​លេង​របស់គាត់ ។​
ហង្សក្រហម បានធ្លាប់សន្យាថា បើសិនជា Salah ជួយឲ្យក្លិបឈ្នះពានធំៗ ពួកគេនឹងចរចារក្លិបយក្សផ្សេងៗ ឲ្យគាត់ផងដែរ ។
Philippe Coutinho បានបង្ហាញអារម្មណ៍ថា ក្លិបរបស់ Mohamed Salah នឹងធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបញ្ចប់ក្តីសង្ឈឹមរបស់ Real Madrid និងលើកពានទីបីរបស់ខ្លួន ជាប្រវត្តិសាស្ត្រឡើងវិញ ៕