បិសាចក្រហមយល់ព្រមបោះទុន ៨០លានផោនទិញខ្សែបម្រើពី Lazio

ក្លិបបិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៨០លានផោន ទិញកីឡាករ Sergej Milinkovic-Savic របស់ក្លិប Lazio ។​
ខ្សែបម្រើរូបនេះ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ប្តូរ​ ទៅកាន់ប្រទេសអង់គ្លេស បន្ទាប់ពីបង្ហាញទំរងលេងយ៉ាងល្អ នៅក្របខណ្ឌ Serie A នារដូវកាលនេះ ។​
កីឡាករ​រូបនេះ កំពុងធ្វើឲ្យក្លិបពីរ ប្រជែងគ្នា ក្នុងនោះមាន បិសាចក្រហម និងមេឃខៀវ ។
កីឡាករវ័យ ២៣ ឆ្នាំមកនេះ បានអះអាងថា​មានភាពសប្បាយរីករាយ ដែលលេងនៅលើទឹកដីអ៊ីតាលី ប៉ុន្តែ វាហាក់ដូចជា មិននៅយូរនោះទេ ក្នុងការត្រៀមខ្លួនចាកចេញ ទៅកាន់អង់គ្លេស ។​
យោងតាមគេហទំព័រ The Sun បានបញ្ជាក់ថា លោក Jose Mourinho បានឈ្នះការប្រជែង​ សម្រាប់សញ្ជាតិស៊ែរ​បីរូបនេះ​។
ការបោះពុម្ពផ្សាយបានលើកថា Milinkovic-Savic នឹងចូលរួម ជាមួយក្លិបបិសាចក្រហម នៅរដូវកាលក្តៅនេះ ក្នុងតំលៃ ៨០លានផោន ជួសតំណែង Michael Carrick ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖