បញ្ហារបួស Ronald ធ្វើឲ្យហ្ស៊ីដាន់ព្រួយបារម្ភជាមួយអ្នកគាំទ្ររាប់លាននាក់ ពេលប្រកួតជាមួយ Liverpool

អតីតប្រធានក្រុមរបស់បារាំង កំពុងតែមានការព្រួយបារម្ភពីស្ថានភាព​របួសរបស់ Ronaldo ប៉ុន្តែគាត់នៅតែមានជំនឿចិត្តថា របួសនេះនឹងជាសះស្បើយឆាប់ៗ ដើម្បីលេងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដែលប៉ះជាមួយ Liverpool ហង្សក្រហម ។​

ខ្សែប្រយុទ្ធ​ដ៏ឆ្នើមនេះបានស៊ុតបាល់មួយគ្រាប់ជួយឲ្យ Real Madrid លួច​ពីគ្រោះថ្នាក់ក្នុងទឹកដី Nou Camp ។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានចាកចេញដោយសារតែបញ្ហារបួស នៅនាទី ៤៦ ជួសមកវិញនូវមិត្តរួមក្រុម Marco Asensio ។​
អ្នកគាំទ្ររបស់ Real Madrid មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ពីបញ្ហារបួស ខ្លាច​មិនអាចជាសះស្បើយ នៅពេលដែលជួប ក្លិបហង្សក្រហម ។
ហ្ស៊ីដាន់ បានលើកឡើងថា ខ្ញុំនិងអ្នកគាំទ្ររាប់លាននាក់ សង្ឈឹមថាវាជាបញ្ហារបួសតូចតាច នឹងមានទំនុកចិត្តថា Ronaldo នឹងវិលមកលេងនៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ ឆាមពានលីគ ។ យើងត្រូវការពេលវេលាដើម្បីតាមដានបញ្ហារបួសរបស់គាត់ ហើយបន្ទាប់មករកវិធីព្យាបាល។​
និយាយពីការប្រកួតជាមួយ Barca ហ្ស៊ីដាន់ មានការសោកស្តាយយ៉ាងខ្លាំង ដែលមិនអាចឈ្នះទោះបីមានការប្រកួត​យ៉ាងខ្លាំង ក៏ដោយ ។ វាជាការប្រកួតដ៏អស្ចារ្យ នៅពេលដែលក្រុមទាំងពីរបានបង្កើតឱកាសគ្រោះថ្នាក់ជាច្រើននោះ។ យើងអបអរចំពោះ Barca ដែលលើកពាន​។ ជាលទ្ធផល ទោះបីជា Real Madrid មានគ្នា ១១ នាក់ក្តី​ប៉ុន្តែមិនអាច​យកឈ្នះលើក្លិប Barca បាននោះទេ ត្រឹមតែលទ្ធផល 2-2 ។
តើ Ronaldo អាចលេងនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ ឆាមពានលីគដែរឬទេ ? តាមដានទាំងអស់គ្នា ជាមួយព្រឹត្តិការណ៍ដ៏ធំនេះ ៕