Sir Alex Ferguson វះកាត់ខួរក្បាលជាបន្ទាន់​

សេចក្តីថ្លែងការរបស់ក្លិបបិសាចក្រហមបានបញ្ជាក់នៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ ថា លោក Sir Alex Ferguson បានបញ្ចូនទៅវះកាត់ជាបន្ទាន់ នៅថ្ងៃនេះ សម្រាប់បញ្ហា​ខួរក្បាលរបស់លោក ដែលមានឈាមហូរ ។​
ដំណើរការនៃការវះកាត់ខួរក្បាលរបស់លោក ដែលមានបញ្ហាឈាមហូរនេះ បានធ្វើឡើងយ៉ាងរលូន ប៉ុន្តែគាត់ត្រូវការពេលវេលា ដើម្បីព្យាបាល​ឲ្យរបួស​ជាសះស្បើយ ។ ក្រុមគ្រួសាររបស់លោក សុំមិននិយាយអ្វីទាំងអស់ ដោយសុំសិទ្ធជារឿងឯកជន​។​
Sir Alex Ferguson ជា​មនុស្សដែលធ្វើឲ្យក្រុមបិសាចក្រហមជោគជ័យបំផុត ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ ដោយជួយ ឲ្យក្លិបនេះ​លើកពាន នឹងរកចំណូលបានរាប់លានដុល្លារ ៕