ហង្សក្រហម​អាចលើកពានជួស Real Madrid សម្រាប់ពានរង្វាន់យូហ្វាឆាមពាន

មានការលើកឡើងថា Real Madrid មួយរយភាគរយអាចនឹងលើកពានយូហ្វាឆាមពាន សម្រាប់វគ្គផ្តាច់ព្រ័ត្រ ជួបជាមួយនឹង ហង្សក្រហម Liverpool ដែលជាក្លិបតែមួយគត់តំណាងឲ្យអង់គ្លេស​ បង្ហាញភាពខ្លាំង​សម្រាប់ពានធំ នឹងធ្វើឡើង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៨ ។​

ភាគរយឈ្នះរបស់ហង្សក្រហមត្រូវបានគេវិភាគថា អាចយកឈ្នះត្រឹមតែ ៣២ ភាគរយ ហើយ Real Madrid ឈ្នះត្រឹមតែ ៤២ភាគរយ និងស្មើត្រឹមតែ ២៦ ភាគរយតែប៉ុណ្ណោះ សម្រាប់ការជួបគ្នានាវគ្គផ្តាច់ព្រ័ត្រនេះ ។​
រយៈពេលជាច្រើនឆ្នាំមកនេះ ហង្សក្រហម​មិនបានលើកពាន យូហ្វាឆាមពាន ចាប់តាំងពីឆ្នាំ ១៩៨៤ និង​ឆ្នាំ ២០០៥ ដែលមានរយៈពេល ១៣ ឆ្នាំទៅហើយ នេះរាប់គិតត្រឹមឆ្នាំ​២០០៥ តែប៉ុណ្ណោះ ។
បើងាកទៅទៅកាន់ប្រវត្តប្រកួតកន្លងមក រវាងក្លិបខ្លាំងទាំងពីរ វាមានលក្ខណៈស្មុគស្មាញ និងប្រហាក់ប្រហែលគ្នាបន្តិច ដែលបង្ហាញទិន្នន័យដូចខាងក្រោមនេះ៖
ក្នុងវគ្គជម្រុះតាមគ្រុបសម្រាប់ពានរង្វាន់UEFA Champions League នៅឆ្នាំ ២០១៤-២០១៥ ៖
Liverpool 0-3 Real Madrid (Ronaldo 23, Benzema 30 41)
Real Madrid 1-0 Liverpool (Benzema 27)

សម្រាប់វគ្គជម្រុះជើទី១ ក្នុងពានរង្វាន់ UEFA Champions League ឆ្នាំ ២០០៨ -២០០៩ ៖
Real Madrid 0-1 Liverpool (Benayoun 82)
Liverpool 4-0 Real Madrid (Torres 16, Gerrard 28 47, Dossena 88)

ហើយនិងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ European Cup ឆ្នាំ ១៩៨០-១៩៨១
Liverpool 1-0 Real Madrid (Kennedy 81)

ការជួបគ្នាប៉ុន្មានជើងនេះ ឃើញថា Real Madrid ចាញ់ច្រើនជាងឈ្នះ ទៅទៀត ដោយក្តីរំពឹងរបស់អ្នកគាំទ្រ អាច​មានប្រវត្តិសាស្ត្រប្រែប្រួល មិនច្រំដែល បើទោះបីជាអធិរាជស មានកីឡាករខ្លាំង​យ៉ាងណាក្តី។
បើសិនជាមិនឈ្នះពានយូហ្វាឆាមពាននោះទេ អធិរាជស Real Madrid គ្មានពានធំៗលើកទេក្នុងរដូវកាលនេះ ព្រោះក្តីរំពឹងចង់ ក្រោយគឺលើកពាននេះតែម្តង​។ ម្យ៉ាងវិញទៀត តំណែងរបស់ ហ្ស៊ីដាន់ អាចនឹងរង្គោះរង្គើរ ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រ​ រាប់ម៉ឺននាក់ ៕