ចាង​ហ្វាង​ផលិត​កម្ម​ កេសារា ដឹកនាំក្រុមបាល់ទាត់ ABA ជួបក្រុមខ្លាំង ពែកមី

0



ភ្នំពេញ៖ នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ចាហ្វាងផលិតកម្ម កេសារា នឹងដឹកនាំក្រុមបាល់ទាត់ធនាគារ ABA ប្រកួតជាមួយក្រុមខ្លាំងនាយពែកមី ដោយប្រកួតលក្ខណៈមិត្តភាពនេះនឹង​ធ្វើឡើងនៅលើទីលាន ហ្វូតាបា ក្បែរ​ស្ថានីយ៍ទូរទស្សន៍ស៊ីអីអិន ។

អ្នក​ស្រី​ សំណុល នីណា ចាង​ហ្វាង​ផលិត​កម្ម​ កេសារា បានថ្លែងប្រាប់ថា ដោយសេចក្តីស្រលាញ់ចំពោះបាល់ទាត់ និងចង់អោយវិស័យបាល់ទាត់ពុះកញ្ជ្រោលខ្លាំងឡើង អ្នកស្រីក៏បានធ្វើការផ្តួចផ្តើម ក្រុមរបស់ធានាគារ ABA អោយជួបក្រុមនាយពែកមី តែម្តង ក្នុងចំណងមិត្តភាពនឹងគ្នា រាប់អានគ្នា ស្រលាញ់គ្នា ។​ លើសពីនេះការផ្តួចផ្តើមនេះ គឺចង់អោយអ្នកគ្រប់គ្នាស្រលាញ់កីឡាដូចសិល្បៈ អ៊ីចឹងដែរ។​

អ្នកស្រីបានបន្ថែមថា អ្នកស្រីស្រលាញ់ការប្រកួតបាល់ទាត់ណាស់ ព្រោះថាអ្នកស្រីមានឈាមជ័រឪពុកជាអ្នកធ្លាប់ប្រកួតបាល់ទាត់ ដល់អាម៉េរិក និងយូហ្គោស្លាវី តែសម្រាប់អ្នកស្រីផ្ទាល់គឺចូលចិត្តប្រដាល់​ឯណោះទេ មិនចេះលេងបាល់ទាត់ឡើយ តែចូលចិត្តមើល ការប្រកួត លក្ខណៈសប្បាយៗ ក្នុងចំណងមិត្តភាពបែបនេះ ។​

អ្នកស្រីបានបន្ថែមថា ក្រៅពីការប្រកួតនៅថ្ងៃទី​១៣ មីនា ស្អែកនេះ អ្នកស្រីនឹងព្យាយាម​ផ្គូរផ្គង់ក្រុមផ្សេងៗទៀត ដើម្បីចូលរួមលើក កម្ពស់ ផ្សព្វផ្សាយបន្ថែមលើវិស័យបាល់ទាត់ ក្នុងកម្ពុជាអោយមានសកម្មភាពខ្លាំងក្លាថែម ។​

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមនាយពែកមី ក៏មាន នាយក្តី ដែលជាបងធម៌នាយចឺម ចូលរួមប្រកួតផងដែរ ក្នុងជំនួបជាមួយក្រុម ABA នេះ៕