អតីតកីឡាករប្រេស៊ីល សរសើរ​កីឡាករ U23 រៀតណាមពីររូប

0



អតីតប្រធានក្រុមបាល់ទាត់ប្រេស៊ីល លោក Stefano Cugurra បានធ្វើការវាយតម្លៃខ្ពស់ចំពោះ កីឡាករ​ពីររូប របស់វៀតណាម ដែលកំពុងលេងនៅក្របខណ្ឌ U23 រួមមាន Phan Van Duc និង Pham Xuan Manh នៅមុនការប្រកួតដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ 2018 ។

Stefano Cugurra បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Persija Jakarta របស់ឥណ្ឌូនេស៊ី ដោយលោកបានលើកឡើងថា «ខ្ញុំមានពេលវេលា ធ្វើការយូរនៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ី ដូច្នេះ​ខ្ញុំដឹងតិចតួច អំពីបាល់ទាត់វៀតណាម» ។

លោកបន្តថា ក្រុមកីឡាករល្អ ភាគច្រើនលេងនៅក្រុមក្រោមអាយុ ២៣ឆ្នាំបច្ចុប្បន្នមាន Phan Van Duc និង Pham Xuan Manh ។​
ការលើកឡើងយ៉ាដូច្នោះ បន្ទាប់ពីលោកស្វែងយល់ពីក្រុមវៀតណាម ខណៈដែលក្រុម SLNA វៀតណាម និងលេងជាមួយ ក្លិប Persija Jakarta នៅថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨ វេលាម៉ោង ១៥និង​៣០នាទី រសៀល​៕