Neymar បាក់កជើងក្នុងប្រកួត​ជាមួយ Marseille(មានវីដេអូ)

0



បើទោះបីជា ក្លិប PSG អាចយកឈ្នះលើក្លិប Marseille ក្នុងលទ្ធផល 3-0 ក្តី ប៉ុន្តែ​កីឡាករឆ្នើមរបស់ក្លិបនេះ បានទទួលរងនូវ​របួស ធ្ងន់ធ្ងរ​រហូតដល់បាក់កជើង ។​

Neymar ត្រូវបានគេរាយការណ៍មកថា នឹងត្រូវចាកចេញពីទីលានពី ៦ ទៅ ៨សប្តាហ៍ ក្រោយរងរបួស​បាក់កជើង ដែលធ្វើអោយតារា រូបនេះ ស្រក់ទឹកភ្នែក ក្រោយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់យកចេញពីទីលាននោះ ។​ នៅអំឡុងនាទី៧៦ ដណ្តើមបាល់ជាមួយកីឡាកររបស់ Marseille Neymar ក៏ភ្លាត់ជំហរ ដែលបណ្តាល​រអិលជើងផ្នែកខាងស្តាំ ក្រិក​កជើង បាក់ឆ្នាំតែម្តង​។​

លទ្ធផលរបួស​ Neymar កំពុងធ្វើអោយក្លិប PSG ប្រឈមបញ្ហាដ៏ធំ នៅពេលដែលក្លិបនេះ ទទួល​ Real Madrid សម្រាប់ជើងទី ២ ក្នុងក្របខណ្ឌ ឆាមពានលីគ ។ ប្រការនេះ លោក Zidane គ្រូបង្វឹកអធិរាជស បានលើកឡើងថា ដំណឹងរបួស Neymar បានធ្វើអោយ លោកមិនសប្បាយចិត្តនោះទេ ព្រោះថាលេង​ពេលកីឡាករសំខាន់គេមានរបួស ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖