បិសាចក្រហម និងមេឃខៀវប្រជែងគ្នាយកកីឡាករក្លិប Lazio

0



ប្រភពព័ត៌មាន The Daily Record បានចុះផ្សាយថា ក្លិបមេឃខៀវ និង បិសាចក្រហម កំពុងចាប់អារម្មណ៍ប្រជែងគ្នា ដណ្តើមយក កីឡាករ ខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លិប Lazio ។​

កុងត្រា​បច្ចុប្បន្នរបស់ Sergej Milinkovic-Savic នៅក្របខណ្ឌ ស៊េរី A របស់អ៊ីតាលី នឹង​ផុតកំណត់ នៅឆ្នាំ ២០២០ ប៉ុន្តែគេជឿ ជាក់ថា ក្លិបនេះ នឹងលក់កីឡាករ​មួយនេះ ក្នុងតម្លៃមួយដ៏ត្រឹមត្រូវ ។​

កីឡាករ Sergej Milinkovic-Savic អាយុ ២២ ឆ្នាំ លេង​អោយក្លិប Lazio បាន ៣២ ដង នៅរដូវកាលនេះ នឹងរកគ្រាប់បាល់បាន ៧គ្រាប់ នឹង​ជួយរក្សាលំនឹង​អោយក្លិប ស្ថិតនៅលេខ​៤ ក្នុងតារាង ។​

Milinkovic-Savic បាននិយាយថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងលើក្លិប Manchester United ខណៈដែល Pep Guardiola កំពុង ចង់បានដូចគ្នាផងដែរនោះ។​ កីឡាករសញ្ជាតិស៊ែរប៊ី បានចុះកុងត្រាជាមួយ Lazio កាលពីឆ្នាំ ២០១៤ ក្រោយចាកចេញពី Genk ដោយលេងបាន ១០៦ ប្រកួត ជាមួយអតីតក្លិបនេះ ៕