ទីបំផុត Messi បំបែកកំណត់ត្រាស៊ុតបញ្ចូលទី Buffon បានហើយក្នុងអាជីពរាប់ឆ្នាំ​

0

ក្នុងអាជីបបាល់ទាត់ កីឡាករ Messi មិនដែលរកគ្រាប់បាល់បាន ដោយស៊ុតបញ្ចូលទី ដែលចាំដោយអ្នកចាំទីល្បី Gianluigi Buffon របស់ក្លឹប សេះបង្កង់ Juventus ដោយជួយអោយក្លឹប Barcelona យកឈ្នះ ក្នុងលទ្ធផល ៣-០ ក្នុងក្របខណ្ឌ Champions League ។​

គ្រាប់បាល់បីគ្រាប់ដែលក្លឹប Barcelona យកឈ្នះ Juventus នោះរកបានដោយកីឡាករ Messi នៅនាទី 45, 69 និង កីឡា Rakitic នាទី 56។

កន្លងទៅបញ្ហាខ្សោយរបស់ Messi គឺមិនអាចស៊ុតបញ្ចូលទី ចាំដោយកីឡាករ Buffon នេះ នៅពេលដែលប្រឈមុខជាមួយ Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករអាហ្សង់ទីន រូបនេះក៏មិនអាច​បំបែកកំណត់ត្រា​ បាន ទើបតែយប់មិញនេះ មានលទ្ធភាព រកបាន៕

ទស្សនាវីដេអូឃ្លិបខាងក្រោមនេះ៖