បញ្ហាប្រឈមដ៏លំបាករបស់ Real Madrid នៅរដូវកាលថ្មីនេះ​

0

២ប្រកួត​ចុងក្រោយ​របស់ Real Madrid នៅរដូវកាលក្តៅនេះ បានត្រឹមតែស្មើ ដែលធ្លាក់ដល់លេខ ៣នៃតារាងក្នុងក្របខណ្ឌ La Liga ហើយអ្វីដែលកាន់តែប្រឈមនោះ កីឡាករ Real Madrid ទទួលបានកាតក្រហមរហូតដល់ទៅ ៣ នាក់។​

ក្នុងអំឡុងពេលប្រកួតជាមួយ Valencia ក្លឹប Real Madrid ត្រឹមលទ្ធផល 2-2 ហើយនៅរាត្រីយប់មិញនេះ ប្រកួតក្នុងទឹកដី របស់ខ្លួន ដោយស្មើជាមួយ Levante 1-1 ទៀត បន្ទាប់ពីអវត្តមាន Ronaldo ។​

អ្វីដែលកត់សម្គាល់​ច្បាស់ជាងនេះទៀតនោះ Real Madrid កំពុងស្ថិតក្នុងបញ្ហាប្រឈមមួយ ដោយត្រឹមរយៈពេល ១ខែ កីឡាករខ្លួន ទទួលបានកាតក្រហមរហូតដល់ទៅ ៣ ។​

ក្នុងចំណោម កីឡាករដែលទទួលបានកាតក្រហម មាន Ronaldo អំឡុងពេលប្រកួតក្នុងក្របខណ្ឌ Spanish Super Cup ត្រូវអាជ្ញាកណ្តាលពិន័យ កាតក្រហម ក្រោយ Ronaldo ដួលក្នុងប្រអប់គ្រោះថ្នាក់ និង​ប្រើអាកប្បកិរិយា មិនសមរម្យ ទៅលើអាជ្ញាកណ្តាល ត្រូវ​សហព័ន្ធបាល់ទាត់ ពិន័យ ចំនួន ៤ប្រកួត​។

ខ្សែការពារ​រាំងមាំរបស់ Real Madrid កីឡាករ Ramosក៏ដូចគ្នា ដោយ ទទួលបានកាតក្រហម ក្រោយយកឈ្នះ Deportivo ហើយយប់មិញថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ កីឡាករ Marcelo ក៏ទទួលបានកាតក្រហមដូចគ្នា នៅនាទី​៨៩ ។
ចំណុចនេះ កំពុងធ្វើអោយគ្រូបង្វឹកសញ្ជាតិបារាំង វិលមុខ ក្រោយបាត់មុខ កីឡាករ​ល្អ ៣រូបរបស់ខ្លួន ត្រៀមប្រឈមនឹងលទ្ធផល ក្នុងពេលខាងមុខ​ ៕