ចំណងស្នេហ៍ Rooney ឈានដល់ការបែកបាក់ក្រោយមានរឿងអាស្រូវ និងផឹកស៊ី

0

Coleen បាននាំកូនទាំងបីនាក់របស់ខ្លួន ទៅផ្ទះ​ឪពុកម្តាយ បន្ទាប់ពីខឹងកីឡាករ Wayne Rooney ពាក់ព័ន្ធរឿងអាស្រូវ នឹងការផឹកស៊ី បើកបររហូតប៉ូលិសឃាត់ខ្លួន ។
Coleen បានគិតថានឹងលែងលះ ព្រោះតែខកចិត្តចំពោះWayne Rooney ។ នៅយប់ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ អតីតកីឡាករ បិសាចក្រហម បានផឹកស្រវឹងនៅក្នុងបារមួយ កន្លែង ហើយក៏បានចូលក្នុងឡាន ជាមួយស្ត្រីសិចស៊ីម្នាក់ ហើយបន្ទាប់មកក៏ត្រូវបានប៉ូលិស​ឃាត់ខ្លួន បើកបរក្នុងស្ថានភាពស្រវឹង​។​

បន្ទាប់ពីព័ត៌មានធ្លាយចេញ ផ្សាយ​យ៉ាងព្រោងព្រាតនោះ នាង Coleen ដែលមានផ្ទៃពោះ ៤ខែនោះ បានជិះយន្តហោះ មកប្រទេសអង់គ្លេសវិញ ក្នុងអំឡុងវិស្សមកាលនៅក្នុងប្រទេស​អេស្ប៉ាញ ។ គូស្នេហ៍នេះ បានឈ្លោះគ្នាបែកផ្សែង មុននឹង Coleen បាននាំយកកូនៗ ទៅកាន់ផ្ទះឪពុកម្តាយ​ ។
ក្នុងជម្លោះនោះ Coleen បាននិយាយថា អ្នកធ្វើអោយខ្ញុំឆ្កួតហើយ ហេតុអ្វីអ្នកធ្វើរឿងនេះ ក្នុងអំឡុងខ្ញុំមានផ្ទៃពោះ ។​

Coleen បានគិតថា​ Rooney បានបោកប្រាស់នាង ហើយបានប្រើប្រាស់​អាកប្បកិរិយា មិនសមរម្យ ជាមួយស្ត្រីចម្លែក ម្នាក់ ដែលជួបនោះ គឺ Laura Simpson ។ បើយោងតាមសារព័ត៌មានក្នុងប្រទេស​អង់គ្លេស បានចុះផ្សាយថា Rooney និង ស្ត្រីនោះ បានស្ថិតក្នុងឡាន រយៈពេល ២០នាទី មុននឹង Rooney បើកបរ​ទៅផ្ទះ នៅម៉ោង​២ព្រឹក​ ។
ជាមួយគ្នានេះដែរ Laura Simpson បានបន្ថែមប្រេងលើភ្លើង ដោយនិយាយអំពីពេលវេលា ជិតស្និទ្ធ ជាមួយ Rooney បើទោះបីជា ពួកគេមិនបានដល់ដែនកំណត់ក៏ដោយនោះ។

Rooney បានទទូចថា គាត់មិនបានធ្វើខុសជាមួយគ្រួសារគាត់នោះទេ លើកលែង តែគាត់ផឹកច្រើនតែប៉ុណ្ណោះ។
គេនៅចាំបានថា នៅឆ្នាំ២០១០ Rooney ក៏មានទំនាក់ទំនងជាមួយស្ត្រី ពេស្យា ក្នុងអំឡុងពេលដែល ប្រពន្ធលោកមានកូនដំបូងនោះ៕