ហេតុផលដ៏គួរ​អោយអស់សំណើច ដែល Sir Alex មិនទិញ ISCO

0

កាលពីអតីតកាល មានការសម្រេចចិត្ត ជាច្រើនរបស់ Sir Alex ដែលធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត ។
នៅរាត្រីឆ្លង​អធ្រាត្រថ្ងៃទី​៩ ខែសីហា ក្លឹបបិសាចក្រហម បានចាញ់ Real Madrid ក្នុងលទ្ធផល ១-២ ក្នុងក្របខណ្ឌ European Super Cup ដែលគ្រាប់បាល់នេះរកបានដោយ Casemiro និង Isco ខណៈដែល គ្រាប់បាល់បិសាចក្រហម រកបានដោយ កីឡាករ Lukaku ។​

ទោះបីជាយ៉ាងណាក៏ដោយ កាលពីមុនលោក Sir Alex Ferguson ដែលជា​គ្រូបង្វឹកក្លឹប បិសាចក្រហម បានបដិសេធ ទិញកីឡាករ ដែលសម្រេច​ជ័យជម្នះអោយក្លឹប Real Madrid ជាមួយហេតុផល មិនគួរអោយជឿ។​

បច្ចុប្បន្ន ISco ជាកីឡាករដ៏សំខាន់ម្នាក់ ក្នុងចំណោមកីឡាករ ដែលសំខាន់បំផុត នៅក្រោមការដឹកនាំរបស់ Zidane ។​ ក្រោយជំនួស​Bale ពេលដែលកីឡាករវែលមានបញ្ហារបួស ISco បានមានឱកាសលេងយ៉ាងល្អ ដែលធ្វើឲ្យ គ្រូបង្វឹកចាប់អារម្មណ៍ ដាក់ក្នុងតារាង ១១នាក់ដំបូង​។

ខណៈដែលមិននៅពហុកីឡដ្ឋាន Bernabeu ពេលនោះ Isco ពាក់អាវ Malaga ហើយ Man United បានសម្លឹងចាប់អារម្មណ៍ យ៉ាងខ្លាង ដោយកៀកនឹងចុះកុងត្រា តែ Sir Alex ធ្វើការបដិសេធ ។​
ក្នុងនោះ Sir Alex បាននិយាយថា «Isco លេងបានល្អ ប៉ុន្តែខ្ញុំមិនចេះមើលទេ ក្បាលរបស់ កីឡាកររូបនេះ ធំពេក ខុសពីរាងកាយ» ។​
ដោយសារតែបញ្ហាក្បាល Sir Alex បានវាយតម្លៃមនុស្ស ខុសពីសមត្ថភាពដែលគាត់កំពុងមាន ។​

ប៉ុន្តែសម្រាប់ Jose Mourinho បានសារភាពពីគ្រោះថ្នាក់នៃខ្សែបម្រើ Real ដែលរួមមានឈ្មោះដូចជា Isco, Toni Kroos ឬ Luka Modric ដែលពួកគេរហ័ស នឹងរាំងមាំ ធ្វើឲ្យយើងពិបាកទប់ទល់៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖